Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥៣​ថ្ងៃ ៖ មនុស្ស ២៦៥​នាក់​ស្លាប់ និង​របួស ៧៤១​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញៈ មនុស្ស​ចំនួន ២៦៥​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ៧៤១​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៤៤០​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ៥៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារ​ព័​ត៍​មាន CEN ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​កើតឡើង​ចំនួន ១១​លើក ស្លាប់ ៤​នាក់ និង​របួសធ្ងន់ ១៦​នាក់ ក្នុងនោះ​របួសធ្ងន់ ៩​នាក់ និង​ស្រាល ៧​នាក់​។​
​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ៥៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៤៨៦៣៤​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៣៦០១០​គ្រឿង និង​រថយន្ត​ចំនួន ១២៦២៤​គ្រឿង រថយន្ត​តូច ១០២៨២​គ្រឿង និង​ធំ ២៣៤២​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×