ខេត្តបាត់ដំបង ៖ ការចាប់ខ្លួនពលករខ្មែរចំនួន ២នាក់ធ្វើឡើងដោយសមត្ថកិច្ចនៅតំបន់ច្រកទ្វាអន្តរជាតិដូង បន្ទាប់ពីបានសង្ស័យលួចរថយន្តដឹកផ្លែឈើគេបន្លំបើកបរចេញតាមច្រកអន្តរជាតិដូងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ប្រភពពីសមត្ថកិច្ចនៅតំបន់ច្រកទ្វាអន្តរជាតិដូង បានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង ២នាក់ដែលកម្លាំងចម្រុះឃាត់ខ្លួននេះមានឈ្មោះសម្បត្តិ ដារ៉ូ ភេទប្រុស អាយុ ២៧ ឆ្នាំ និងម្នាក់ទៀតឈ្មោះរ៉ង សិទ្ឋ ភេទប្រុសអាយុ ៤០ឆ្នាំទាំង ២នាក់រស់នៅក្នុងភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងជាមួយគ្នា។
ចំណែកឯរថយន្តជាមធ្យោបាយរបស់ពលករទាំង ២នាក់ក្នុងគោលបំណងគេចវេសការចូលធ្វើចត្តាឡីស័កប្រភេទទេសចរណ៍ដឹកផ្លែឈើពេញ ពណ៌ប៉ៃតង លាយប្រផេះ ពាក់ស្លាកលេខ ស្វាយរៀង ២A-៥៨៥៩។
ចំពោះរថយន្តខាងលើមិនទាន់ព័ត៌មានណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់ថាពលករខ្មែរទាំង ២នាក់បានមកដោយរបៀបណា ប៉ុន្តែតាមការសន្និដ្ឋានគេសង្ស័យពលករខាងលើឆ្លៀតឱកាសដែលម្ចាស់មិននៅក៏លួចយកមកជិះតែម្តង ៕ រក្សាសិទ្ធិដោយ៖CEN