Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនទាន់​ដល់​ចូលឆ្នាំ​ផង មាន​អ្នកបើក​ល្បែង​ខ្លា​ឃ្លោក​ព្រោងព្រាត ! សមត្ថកិច្ច​ចុះបង្ក្រាប​អ្នកលេង​ខ្លា​ឃ្លោក​៥​នាក់

​ខេត្តបាត់ដំបង ៖ ការចុះ​ចាប់​អ្នកញៀន​ល្បែង​ខ្លា​ឃ្លោក​បានធ្វើ​ឡើង ដោយ​សមត្ថកិច្ច​ក្រុង​បាត់ដំបង​ក្នុង​ប្រ​ត្តិ​ប​ត្តិ​ការបង្ក្រាប​ល្បែងស៊ីសង (​ខ្លា​ឃ្លោក​) នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​បានធ្វើ​ការឃាត់​ខ្លន​មនុស្ស​ចំនួន​05​នាក់ កាលពី​ថ្ងៃទី​២២​កុម្ភៈ​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា អ្នកញៀន​ល្បែង​ខ្លា​ឃ្លោក​ទាំង​៥​នាក់​មានឈ្មោះ 1-​ឈ្មោះ សឺ​ន សឿ​ប ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង 2-​ឈ្មោះ ភួង សាវ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង 3-​ឈ្មោះ ណ​ម ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង 4-​ឈ្មោះ ខែម សារិត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង 5-​ឈ្មោះ ណង​គ​ន្ធា ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​
​សមត្ថកិច្ច​បាន​ប្រមូល​សម្ភារៈ​ដកហូត​មាន​÷ 1-​ម៉ូតូ​03​គ 2-​កង់​01 3-​គ្រាប់​ខ្លា​ឃ្លោក​04​គ 4-​ប៉ាយ​លេង​ខ្លា​ឃ្លោក​01 5-​ចានដែក​ជ័រ​សំរាប​ក្រឡុក​ចំនួន​01 6-​កៅ​ជ័រ​05-​កន្ទេល​02 សមត្ថកិច្ច​បាន​នាំខ្លួន មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដើម្បី​សាកសួរ​ពីបទ​លេងល្បែង​ស៉ី​សង ក្រោយពី​សាកសួរ យើង​បានធ្វើ​ការអប់រំ ធ្វើ​កិច្ចសន្យា និង​អោយទៅ​ផ្ទះ​វិញ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×