ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងថា មានគណនីហ្វេសបុកមួយឈ្មោះថា “ ពិភពឡេ “ បាននិយាយថា មានបុរសម្នាក់ឈ្មោះ ថុង គឹមហួន បានយកឈ្មោះឯកឧត្តម ស ថេត ទៅគំរាមកំហែងគាត់ ហើយប្រាប់ថាជាចៅរបស់ឯកឧត្តម ស ថេត ។ កម្លាំងនគរបាលបាននិងកំពុងស្វែងរក បុរសម្នាក់ ដែលបានយកឈ្មោះ លោកឧត្តមសេនីយ៍ឯក ស ថេត ទៅប្រើប្រាស់ និងគំរាមកំហែងស្ត្រីម្នាក់។
បើសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពោះគណនីហ្វេសបុកមួយឈ្មោះថា “ ពិភពឡេ “ ដែលបាននិយាយថា មានបុរសម្នាក់ឈ្មោះ ថុង គឹមហួន បានយកឈ្មោះឯកឧត្តម ស ថេត ទៅគម្រាមកំហែងគាត់ ហើយប្រាប់ថាជាចៅរបស់ឯកឧត្តម ស ថេត ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះបុគ្គលឈ្មោះ ថុង គឹមហួន ដែលបានយកឈ្មោះឯកឧត្តម ស ថេត ទៅគម្រាមអ្នកដ៏ទៃដែលធ្វើឲ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម ស ថេតការពិតបុគ្គលឈ្មោះ ថុង គឹមហួន នេះមិនមែនជាចៅរបស់ឯកឧត្តម ស ថេត នោះទេ ។
ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្វែងរកបុគ្គលរូបនេះឲ្យចូលខ្លួនមកបំភ្លឺ និងចាត់វិធានការណ៍តាមច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ