Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​កម្ពុជា​ចំនួន​១០​នាក់ ត្រូវបាន​ជ្រើសរើស​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart

​ភ្នំពេញ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១៖ ក្នុង​រយៈពេល ២​ខែ​កន្លងមកនេះ ពលរដ្ឋ​កម្ពុជា​បានដាក់​ពាក្យ​ជ្រើសតាំង​បុគ្គល​ណា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង ភូមិ និង​ខេត្ត​របស់ខ្លួន​។ កម្មវិធី​ដែលមាន​ឈ្មោះថា ពានរង្វាន់​ពលរដ្ឋ​គំរូ Smart នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន Smart Axiata​។​

​អ្នក​ត្រូវបាន​ជ្រើសតាំង​បានធ្វើ​អំពើ​ល្អ​ផ្សេងៗ​គ្នា រាប់​ចាប់ពី​បាន​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​រហូតដល់​អ្នក​ដែល​ការពារ បរិស្ថាន និង​អ្នក​ដែល​បាន​រៃអង្គាសប្រាក់​សម្រាប់​សប្បុ​រសធម៌​។ បេក្ខជន​បេ​ក្ខ​នារី​ជាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង​១០​អ្នកនេះ នឹង​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​រាត្រីសមោស​មួយ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១ នៅ​ផ្សារ​ទំនើប​អេ​អន ២ ជា​ពេលដែល​ម្ចាស់​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ប្រចាំឆ្នាំ​២០២០ នឹង​ត្រូវបាន​ប្រកាសឡើង​ដោយ​គណៈកម្មការ​ដែលមាន​សមាជិក​ចំនួន ៣​នាក់​។​

​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ “​យើងខ្ញុំ​នៅ​ក្រុមហ៊ុន Smart ពិត​ជាមាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ចំណាយ​ពេលវេលា​ជ្រើសតាំង​បុគ្គល​ទាំងឡាយណា​ដែល​បានធ្វើ​អំពើ​ល្អ​ដើម្បី​ជួយ​ដល់​ពួកគេ ឬ​សហគមន៍​របស់​ពួកគេ​”​។​
​ជាមួយនឹង​ការជ្រើសតាំង​រាប់រយ​ដែល​ត្រូវបានធ្វើ​រួចហើយនោះ អ្នករៀបចំ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០ កំពុង​ពិភាក្សាគ្នា​អំពី​បេក្ខភាព​ទាំង​១០​រូប​ជាមួយ​គណៈកម្មការ​មួយ​ដែលមាន​សមាជិក ៣​នាក់​។ ព័ត៌មាន​លម្អិត​អំពី​គណៈកម្មការ​របស់​កម្ម​វិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​ស្មា​ត ត្រូវបាន​រំពឹងថា​នឹងត្រូវ​ប្រកាស​នៅ​ដើមខែ​មីនា​ខាងមុខនេះ​។​
​បេក្ខភាព​មួយរូប​នឹងត្រូវ​បានជ្រើសរើស​ដោយ​គណៈកម្មការ​ដើម្បី​ទទួលបាន​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​។​
​លោក Thomas បាន​បន្ថែមថា​៖ “​យើងខ្ញុំ​ក៏មាន​ការ​ស្ងើច​ស្ញែង​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ចំនួន និង​គុណភាព​នៃ​ការជ្រើសតាំង ក៏ដូចជា​ការឆ្លើយតប​ពី​អ្នក​ត្រូវបាន​ជ្រើសតាំង​។ ក្នុងការ​រក្សា​ស្មារតី​របស់​យុទ្ធនាការ​នេះ អ្នក​ត្រូវបាន​ជ្រើសតាំង​ជាច្រើន​បាន​ប្រាប់​យើង​ថា ពួកគេ​នឹងធ្វើ​អំពើ​ល្អ​ដែល​ពួកគេ​បាន​ធ្វើជា​បន្តទៀត បើទោះជា​ទទួលបាន​ឬ​មិន​ទទួលបាន​ពានរង្វាន់​ក៏ដោយ​។ ហើយ​នេះ​ពិតជា​អ្វីដែល​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart មានបំណង​ចង់ឃើញ​”​។​

​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើម​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ជាមួយនឹង​ការចេញផ្សាយ​វីដេអូ​របស់​យុទ្ធ​នាគារ «​ឆ្ពោះទៅមុខ​រួមគ្នា​»​។ កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart គ្រាន់តែ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម និង​ព្រឹត្តិការណ៍​នានា​នៃ​ទំនួល​ខុសត្រូវ​សង្គម​របស់​សាជីវកម្ម​ប៉ុណ្ណោះ ដែល​បង្កើតបានជា​យុទ្ធ​នាគារ «​ឆ្ពោះទៅមុខ​រួមគ្នា​»​។​
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។​

​អំពី​ក្រុមហ៊ុន Smart

​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​

​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas​។ ក្រុមហ៊ុន Smart មាន​ចក្ខុវិស័យ​ក្លាយជា​ក្រុមហ៊ុន​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​

​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (​មួយ​ពាន់​) នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​។ Smart ជីវិត​រស់​រវើក​!​ ​

​ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថី​ព្រះមុនីវង្ស​, ទន្លេបាសាក់​, ខណ្ឌចំការមន​, ភ្នំពេញ​, កម្ពុជា​
​ទូរស័ព្ទ​: +855 10 201 000
www.smart.com.kh

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​
​លោក ​គាំ ទី​វា​
​ទូរស័ព្ទ​៖​ ​+855 10 202 271
​អី​ុ​មែ​៉​ល​៖​ ​koam.tivea@smart.com.kh

×