ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក វង្ស ពិសេន បានអះអាងថា វត្តមានរបស់អនុព័ន្ធយោធាប៉ាគីស្ថាន ក្នុងគោលបំណងទំនាក់ទំនមិត្តភាពរវាងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងកងទ័ពប៉ាគីស្ថាន ជាពិសេសធ្វើឱ្យចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងពង្រីកស្អិតល្មួត។
រសៀលថ្ងៃអង្គារ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាអាវុធហត្ថលើផ្ទៃប្រទេស នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញតឱ្យលោក Muhmmad Rasa UI Hasnain អនុព័ន្ធយោធាប៉ាគីស្ថានដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ។
ក្នុងជំនួបលោកវរសេនីយ៍ឯក អនុព័ន្ធយោធាប៉ាគីស្ថានដែលលោកទើបតែតែងតាំងថ្មីមកប្រចាំនៅប្រទេសកម្ពុជា បានលើកអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំនិងជានាយករដ្ឋមន្ត្រី ។
លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បានលើកអំពីការទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាប៉ាគីស្ថាន ដែលយើងមានកិច្ចប្រតិបត្តិការល្អព្រមទាំងជាមិត្តក្នុងក្របខ័ណ្ឌនៃកិច្ចសហការបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន។ លោកឧត្តមសេនីយ៍ក៏បានលើកអំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ និងរចនាសម្ព័ន្ធអាវុធហត្ថពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ព្រមទាំងបានលើកអំពីកងរាជអាវុធហត្ថដែលបានទៅចូលរួមរក្សាការពារសន្តិសុខជាមួយអង្គការសហប្រជាជាតិ ជូនដល់ប្រតិភូ។វត្តមានរបស់លោកអនុព័ន្ធយោធាប៉ាគីស្ថានក្នុងគោលបំណងទំនាក់ទំនមិត្តភាពរវាងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងកងទ័ពប៉ាគីស្ថាន ជាពិសេសធ្វើឱ្យចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងពង្រីកស្អិតល្មួតឡើងថែមទៀត៕ ដោយ៖បញ្ញាស័ក្តិ