Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន ! ទីបំផុត តារា Tik Tok ពូ​ហុន ដែល​ច្រៀង​បទ «​ឆ្នាំ​ថ្មី ២០២១ KD ឡើងថ្លៃ​» ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន យកមក​ដុសក្អែល (​វីដេអូ​)

spot_img

​ដូចដែល​ប្រិយមិត្ត​បានដឹង​រួចមកហើយ ចំពោះ​ទង្វើ​ដ៏​គួរ​ឲ្យ​គួរ​ស្អប់ខ្ពើម របស់​យុវជន​មួយក្រុម ឬ​អាច​ហៅ​បាន​ថា ក្រុម​ខ្ទើយ​បាត​សង្គម បានធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ក្រោយពី​ពួកគេ​បាន​រាំ​ចាក់​ក្បាច់​ឌី​ជេ ជាមួយ​បទ​ចម្រៀង​ដ៏​អសុរោះ​ជេរ​ទៅលើ​ស្ត្រី​កប់ៗ​មាត់​។ តែ​យ៉ាងណាមិញ ខណៈ​ក្រុម​បាត​ផ្សារ​នេះ​ពុំទាន់​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​មក​មក​ដុះក្អែល​នៅឡើយ​ផង​នោះ ក៏​ស្រាប់តែ​លេចចេញ​បុរស​ម្នាក់ទៀត ឬ​ហៅថា​ចាស់​ឡប់​គ្រឿង ចេញមក​ច្រៀង​នៅលើ Tik Tok ជាមួយ​បទ Remix “​ឆ្នាំ​ថ្មី KD ឡើងថ្លៃ​” ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​សេចក្តីថ្លៃថ្នូរ​សង្គម​យ៉ាង​ខ្លាំង​។​

​ក្រោយពី​វីដេអូ​នេះ បាន​ផ្ទុះឡើង​ជាមួយ​កំហឹង​មហាជន​យ៉ាងខ្លាំង​ក្លា នៅ​ទីបំផុត បុរស​រូបនេះ​ក៏​ត្រូវបាន​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​ធ្វើការ​ស្រាវជ្រាវ និង​ឲ្យ​ចូលខ្លួន​មកសុំ​ទោស​ជា​សាធារណៈ​។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​៖ «​ក្រុម​កា​ងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ក្រោយពី​ទទួលបាន​ការចង្អុល​ណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត ឱ្យ​ស្រាវជ្រាវ​គណនី tik tok ឈ្មោះ​ពូ​ហុន ដែល​បាន​ច្រៀង​ចម្រៀង reb remix បទ​”​ឆ្នាំ​ថ្មី ២០២១ KD ឡើងថ្លៃ​” ធ្វើឱ្យប៉ះពាល់ ដល់​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​សី​ល​ធម៌​សង្គម​របស់​ខ្មែរ​យើង ពិសេស​ធ្វើឱ្យ​មហាជន​អ្នក​និយម​បណ្ដាញ​សង្គម​ធ្វើការ​រិះគន់​យ៉ាងខ្លាំង សំណូមពរ​ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​ចំពោះ​បុគ្គល​ជា​ម្ចាស់​គណនី​តិកតុក ឈ្មោះ​ពូ​ហុន នេះ​ទៅតាម​ច្បាប់​។​

​នៅ​ថៃ្ង​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ចុះ​ស្រាវជ្រាវ​និង​អញ្ជើញ​បុគ្គល​ឈ្មោះ ហួន ហុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នករត់​តុ​នៅ​ហាង​BBQ សាច់​អាំង​មួយកន្លែង​ក្នុង​ក្រុង​ច្បារមន យកមក​ធ្វើការ​សាកសួរ​ស្វែងរក​ប្រភព​ពិត បុគ្គល​ខាងលើ​បានទទួល​ស្គាល់​សារភាពថា​ខ្លួន​គឺជា​ម្ចាស់​គណនី តិកតុក ឈ្មោះ​ពូ​ហុន ពិតជា​បានធ្វើ​បទ​ចម្រៀង​ដែលមាន​អត្ថន័យ​មិន​សមរម្យ​និង​បាន​បង្ហោះ​ទៅក្នុង បណ្ដាញ tik tok ចែកចាយ​ជា​សាធារណៈ​ប្រាកដ​មែន​។​

​ដោយសារតែ​កំហុស​អ​ចេតនា​ខ្វះ​ការគិតគូរ​ពិចារណា​គ្រប់​ជ្រុងជ្រោយ​ការ​ភ្លើតភ្លើន​ភ្លេចភ្លាំង​មិនបាន​គិតពី​តម្លៃ​នៃ​ស្ដ្រី​ខ្មែរ ព្រោះតែ​ចង់​ល្បី​នៅក្នុង​បណ្ដាញ​សង្គម​ធ្វើឱ្យ​បុគ្គល ហួន ហុន បង្កើត​នូវ​អំពើ​ដែល​សង្គម មហាជន​មិនអាច​ទទួលយកបាន ដោយ​ដឹង​អំពី​កំហុស​បុគ្គល​

​ហួន ហុន បាន​សុំ​ការ​អធ្យាស្រ័យ​លើកលែងទោស និង​សុំទោស​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស អ្នក​និយម​បណ្ដាញ​សង្គម​មេត្តា​អត់ឱន​យោគយល់​កុំ​ប្រកាន់ទោស​ចំពោះ​ទង្វើ​អសីលធម៌​នេះ​ផង ជាថ្មី​ម្ដងទៀត សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេ​ត្ដា​ផ្ដល់ឱកាស​ដើម្បី​បានធ្វើការ​កែខ្លួន​ជាថ្មី ហើយ​សូម​ប្ដេជ្ញា​ថា ចាប់ពី​ថៃ្ង​នេះ​ទៅ ឈប់​លេង​បណ្ដាញ​សង្គម​ទៀតហើយ ..!»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×