Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រពឹសដៃ​ដេក​គុគ ! ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្សពួក​៦​នាក់​ជិះ​កង់​៣​គ្រឿង​មក​ធ្វើ​សកម្មភាព​លួច​កាបូប​

​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្សពួក​៦​នាក់​ជិះ​កង់​៣​គ្រឿង​មក​ធ្វើ​សកម្មភាព​លួច កាបូប​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​អង្គុយលេង​នៅលើ​បង់​មាត់ទន្លេ​មុខ​ផ្សារ​រាត្រី បានសម្រេច ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​១​នាក់ និង​៥​នាក់​ទៀត​រត់​បាតជើង​ស​ព្រាត​បាត​ស្រមោល​។

​ហេតុការណ៍​ផ្អើល​ឈូឆរ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០២១ ត្រង់ចំណុច​លើ​បង់​មាត់ទន្លេ​មុខ​ផ្សារ​រាត្រី ស្ថិតក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​តាម​ប្រ​ភ​ពី​សមត្ថកិច្ច​ដែល​ឃើញ​ហេតុការណ៍ បាន​ប្រាប់​ក្រុមការងារ​ឲ្យ​ដឹងថា ខណៈដែល​ល្បាត​ក្នុង​មូលដ្ឋាន ស្រាប់ តែ​ប្រទះឃើញ​ក្រុមក្មេងស្ទាវ​មួយក្រុម​ជិះ​កង់​៣​គ្រឿង​គ្នា​៦​នាក់​និង​មាន​ម្នា​ក់បាន​ចូលទៅ​លួច​កាបូប​នារី​ម្នាក់​ដែល​អង្គុយ​ញ៉ាំ​ភេសជ្ជៈ ដែល​ទិញ​ពី​នាក់​លក់ដូរ​នៅមុខ​ផ្សារ​រាត្រី ខណៈដែល​ញាំ​បណ្ដើរ​និយាយ​ទូរ​សព្ទ​ក៏មាន​ជនសង្ស័យ​១​នាក់ ឈ្មោះ យុង ពៅ បុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិត្ត​ភ័​ក្រ​ម្ដុំ​ផ្សារកណ្ដាល ក្នុងចំណោម​បក្សពួក​៦​នាក់​បាន​ទៅ​ពីក្រោយ ក៏​លូកដៃ​ទាញ​កាបូប​រួច​រត់ឡើង​ជិះ​កង់​បក្សពួក ដែល​រងចាំ តែ​សំណាងអាក្រក់ ត្រូវ​សមត្ថកិច្ច​ឃើញ​ក៏​ស្រែក​ផ្អើល រត់​បោះ​កាបូប​និង​កង់​ចោល​រត់ តែ​ត្រូវបាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​និង​កង់​មួយគ្រឿង​នៅ​ចំណុច​ខាងក្រោយ​ផ្សារ​រាត្រី និង​កាបូប​ដែលជា​របស់​ជនរងគ្រោះ​(​វត្ថុតាង​)​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​យកទៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​វត្តភ្នំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ចំណែក​សម្ភារៈ​កាបូប​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​វត្តភ្នំ​ប្រគល់ជូន​ជង​រងគ្រោះ​វិញ​នៅ​យប់​ថ្ងៃ​ដដែល​៕ រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

spot_img
×