កណ្តាល ៖ រថយន្តធំផ្លាកលេខខេមរភូមិន្ទ (ខ.ម) បុកជាមួយរថយន្តតូចម៉ាកម៉ាសស្ដា បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ២៣-២៤ ក្នុងភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីនគរបាលបានឲ្យដឹងថា ៖ មានរថយន្ដ ម៉ាកម៉ាស្ដា ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ ២C ៤៥៣៦ អ្នកបើកបរឈ្មោះ ប៉ុន សារឿន ភេទប្រុស អាយុ៦៥ ឆ្នាំអតីតអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈ។ ជនរងគ្រោះមានទីលំនៅ ភូមិ១សង្កាត់១ ខណ្ឌព្រះសីហនុ ខេត្តព្រះសីហនុ អ្នករួមដំណើឈ្មោះស៊ូ ម៉ីនាង ភេទស្រី អាយុ១៨ឆ្នាំ របួសបាក់ជើង។
មន្ត្រីដដែលបានបន្តថា ៖ អតីតអនុរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនោះ បានបើករថយន្តមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតចូលគន្លងផ្លូវយានម្ខាងទៀត បានបុកចំពីមុខរថយន្ដម៉ាកដេវ៉ូ ពាក់ផ្លាកលេខ ខម០២-៤-២៤០៩ បើកបរដោយឈ្មោះជីម វេងភេទប្រុសអាយុ២៦ឆ្នាំ មាននៅឃុំរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរត់គេចខ្លួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ស្រុកអង្គស្នួល បានស្ទូចរថយន្តទាំង២គ្រឿង ទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម