Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​កម្ពុជា ស៊ុយអែត និង​យូ​នី​សេ​ហ្វ រួមគ្នា​ការពារ​ការអប់រំ​សម្រាប់​កុមារ ដែល​សាលារៀន​ខ្លួន​ត្រូវបាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​

​ភ្នំពេញ ៖ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​យូ​នី​សេ​ហ្វ​កំពុង​រិះរក​វិធី ឆ្លើយតប​បន្ទាន់​ចំពោះ​តម្រូវការ​សិក្សា​របស់​សិ​ស្សានុសិស្ស​ដែល​ពុំ​អាច​ទៅ​រៀន​បាន​ដោយសារ​សាលា​របស់​ពួកគេ កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​ជំងឺ​កូ​វី ដី​១៩​។ ទោះជា​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ត្រូវបាន​ចាប់ ផ្តើម​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ក៏ដោយ មាន​សាលាបឋមសិក្សា​ចំនួន​១៣ អនុវិទ្យាល័យ​ចំនួន​១៨ និង វិទ្យាល័យ​ចំនួន​១៩ ដែលមាន​ទីតាំង​នៅក្នុង​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ ពុំ​អាច​បើក​ដំណើរ ការព្រម​គ្នា​ជាមួយនឹង​សាលារៀន​ដទៃ​ទៀតឡើយ​ព្រោះ​សាលារៀន​ទាំងនោះ​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ចំណាកស្រុក​កម្ពុជា ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​។ សកម្មភាព​នេះ​គឺជា​កិច្ចខិតខំ ប្រឹងប្រែង​បន្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា​” យើង​ស្វាគមន៍​ចំពោះ​ការគាំទ្រ​បន្ថែម​ពី​យូ​នី​សេ​ហ្វ និង​ប្រទេស​ស៊ុយអែត សម្រាប់​សាលារៀន និង​សិស្សានុសិស្ស ដែល​រង​ផលប៉ះពាល់​ក្នុង​ខេត្ត​នានា​នៅជាប់​ព្រំដែន​។ ទោះបីជា​យើង​កំពុង​ជួបប្រទះ​ការលំបាក​ពី​ការឆ្លង​រាលដាល ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ក៏​យើង​ត្រូវ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព ដើម្បីឱ្យ​សិស្ស​អាច​នៅតែ​បន្ត​ការសិក្សា​បាន និង​ធានាថា​ពួកគេ​មាន​សុវត្ថិភាព​ពី​ជំងឺ​នេះ​។ ដូច្នេះហើយ​បានជា​ការផ្តល់​សៀវភៅ​សិក្សា​នៅពេលនេះ​ដល់​សិស្ស ដែល​រង​ផលប៉ះពាល់ គឺជា​អន្តរាគមន៍​ចំពោះមុខ​ដ៏​មាន​សារៈសំខាន់ ដើម្បី​ជួយ​ឱ្យ​ពួកគេ​នៅតែ​បន្ត​ការសិក្សា​បាន​។​”

​ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើការ​វាយតម្លៃរ​ហ័ស​មួយ​លើ​តម្រូវការ​របស់​សិស្សានុសិស្ស​ដែល​រង​ផលប៉ះពាល់ ហើយ​បាន​រកឃើញថា ការខ្វះ​សៀវភៅ​សិក្សា​គឺជា​បញ្ហា​ប្រឈម​ធំជាងគេ​បំផុត​មួយ ដែល​សិស្សានុសិស្ស កំពុង​ជួបប្រទះ ជាពិសេស​សិស្ស​ដែល​ត្រូវ​រៀន​ពី​ចម្ងាយ​នៅតាម​ផ្ទះ ឬ​ដែល​ត្រូវ​ទៅ​រៀន​នៅ​សាលា​មួយទៀត នៅក្បែរ សាលារៀន​ខ្លួន ។ ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​នេះ យូ​នី​សេ​ហ្វ ដោយមាន​ការគាំទ្រ​ថវិកា​ពី​ប្រទេស​ស៊ុយអែត បាន ទិញ​សៀវភៅ​សិក្សា​មុខវិជ្ជា​គោល​សម្រាប់​ចែកជូន​សិស្ស​នៅក្នុង​សាលាបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន​៥០ ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២​។ ជា​សរុប សៀវភៅ​សិក្សា​ចំនួន ៣៥.០៥៥ ក្បាល ត្រូវបាន​ចែកជូន​ទៅដល់​សាលារៀន​នៅ​តំបន់​ភាគ​ឦសាន ដែល​បាន​ជួយ​ដល់​សិស្ស​ប្រមាណ ៣២.៤៨៦​នាក់ ឱ្យ​អាច​បន្ត​ការសិក្សា របស់​ពួកគេ​បាន​។​

​ឯកឧត្តម ប៊ី​យ៉​ន ហ៊ែ​ហ្គ​ម៉ាឃ ឯកអគ្គរាជទូត​ប្រទេស​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​ការ អប់រំ​គឺជា​សិទ្ធិមនុស្ស​មូលដ្ឋាន​ដ៏​សំខាន់ ប៉ុន្តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ បាន​បន្ត​បង្កា​ក់​ដល់​ការសិក្សា​របស់​កុមារ​កម្ពុជា រាប់ពាន់នាក់​។ ប្រទេស​ស៊ុយអែត​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​អាច​ចូលរួម​ជួយ​ដល់​ការឆ្លើយតប​ជាបន្ទាន់​ដ៏​មាន សារៈសំខាន់​នេះ ដើម្បី​ធានាថា​កុមារី និង​កុមារ​ដែល​រស់នៅក្នុង​ខេត្ត​រង​ផលប៉ះពាល់​ផ្ទាល់​ពី​ជំងឺ​កូ​វីដ​១៩ អាច​ទទួលបាន ធន​ធន​សិក្សា​គ្រប់គ្រាន់ ដើម្បី​បន្ត​ការសិក្សារ​របស់​ពួកគេ​។​

​នៅក្នុង​ឆ្នាំ​២០២១ ដែលជា​ឆ្នាំ​ទី​២​នៃ​ការឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ថ្នាំ​បង្ការ​បាន​នាំមក​នូវ​ក្តី សង្ឃឹម​ថ្មី​ដល់​យើង​។ ប៉ុន្តែ​អត្រា​នៃ​ការឆ្លង​នៅតែមាន​កម្រិត​ខ្ពស់​នៅឡើយ​។ នៅក្នុង​ឆ្នាំ​២០២០ ការអប់រំ​របស់​កុមារ ត្រូវបាន​រង​ប៉ះពាល់​យ៉ាងខ្លាំង ពី​មេរោគ​រាតត្បាត​នេះ ហើយ​ជា​លទ្ធផល​មាន​សាលារៀន ជាច្រើន​ត្រូវបាន​បិទទ្វារ​។ យូ​នី​សេ​ហ្វ កំពុងធ្វើការ​តស៊ូ​មតិ​ឱ្យ​បន្ត​ការអប់រំ​នៅ​ជុំវិញ​ពិភពលោក និង​កសាង​ឡើងវិញ និង​គិតគូរ​សារជាថ្មី​នូវ ប្រព័ន្ធ​អប់រំ​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​ទាំងអស់ និង​មាន​ភាព​ធន់​ទៅនឹង​វិបត្តិ​នានា​នៅ​ថ្ងៃ​អនាគត​។​

​លោកស្រី ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សិថ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា “​យូ​នី​សេ​ហ្វ​សូម​ថ្លែង អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ស៊ុយអែត សម្រាប់​កិច្ចសហការ​គាំទ្រ​ដល់​កុមារ នៅក្នុង ស្ថានភាព​ដ៏​បាក​នេះ​។ តម្រូវការ​ចាំបាច់​ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩ បានធ្វើឱ្យ​មានការ​អាក់ខាន​ដល់​ការរៀនសូត្រ ប៉ុន្តែ វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវ​គិតគូរ​សារ ជាថ្មី​នូវ​ការអប់រំ ដែល​សមស្រប​ទៅនឹង​ស្ថានភាព​ផ្លាស់ប្តូរ ទាំងនេះ​។ កុមារ​គ្រប់រូប​មាន​សិទ្ធិ​ទទួលបាន​ការអប់រំ ហើយ​យើង​ត្រូវ​រួមគ្នា​បំពេញ​នូវ​សិទ្ធិ​នោះ​ឱ្យ​ពួកគេ​។ ក៏បាន​បន្ថែមទៀតថា ” ” លោកស្រី ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ពិនិត្យ​នូវ​ជម្រើស​ដទៃទៀត​ក្នុងការ​គាំទ្រ​ដល់ ការវិល​ត្រលប់​ប្រកបដោយ​សុវត្ថិភាព​របស់​កម្មក​រ​ចំណាកស្រុក ដោយ​ចាត់ទុក​ការប្រើប្រាស់​សាលារៀន​ជា​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក គួរតែ​ជា​ជម្រើស​ចុងក្រោយ ដើម្បី​កាត់បន្ថយ​នូវ​ផលប៉ះពាល់​ចេញពី​ការបិទ​សាលារៀន​ទាំងនោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×