Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​យី​ឌុប បើក​ឡើងលើ​សួន មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដ​ទៃ បំផ្លាញ​តែ​ទ្រព្យសម្បត្តិ​រដ្ឋ​

spot_img

​ភ្នំពេញ ៖ រថយន្ត​យី​ឌុប​មួយគ្រឿង​ដាច់​ម៉ែត្រ​ចង្កូត​រេ​ឡើងលើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ បុក​ប​ង្គោ​ល​ប៉ាន់​ណូ​បាក់​អស់​មួយ​ដើម សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដ​ទៃ​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ហាណូយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ដឹកទំនិញ​ប្រភេទ​យី​ឌុប​ពណ៌​ខៀវ ពាក់​ផ្លាកលេខ យ​១ ១៣៧៨ ភព​៣ បើក​ពី​មហាវិថី​ឈ្នះ​ឈ្នះ លុះដល់​ផ្លូវបំបែក​រថយន្ត​ក៏​បត់​ចុះមក​សំដៅ​ផ្លូវ​ហាណូយ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បាន​ប្រហែលជា​៣០០០​ម៉ែត្រ ស្រាប់​រថយន្ត​ខាងលើ​ដាច់​ម៉ែត្រ ចង្កូត​អ្នកបើកបរ​សម្រេចចិត្ត​បួង​ចង្កូត​ឡើងលើ ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​បង្ក​គ្រោះថ្នាក់​អ្នកដំណើរ​នៅខាងមុខ ហើយ​រថយន្ត​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ផ្ទាំង​ប៉ាន់​ណូ​បាក់​អស់​មួយ​ដើម ធ្វើ​ឲ្យ​រថយន្ត​ទៅមុខ​លែងរួច​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ក្រុង ចុះមក​ត្រួតពិនិត្យ​ដល់​កន្លែង​កើត និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​កា​រិ​ល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

spot_img
×