Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ដាក់​លេខ​ទូរស័ព្ទ ៣៦​ខ្សែ​សម្រាប់​ទំនាក់ទំនង​

​ភ្នំពេញៈ អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ បានធ្វើការ​កែសម្រួល​សេចក្តីជូនដំណឹង​របស់​ខ្លួន​ដោយបាន​បន្ថែម​ប្រព័ន្ធ​លេខ​ទូរស័ព្ទ CELLCARD ចំនួន ១២​ខ្សែ បន្ថែម​លើ​លេខ​ទូរស័ព្ទ​ចំនួន ២៤​ខ្សែ (​ប្រព័ន្ធ METFONE , SMART) ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ មហាជន ដែល​កំពុងតែ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ធំៗ​ចំនួន ៣ នៅក្នុង​ស្រុក ក្នុងការ​ងាយស្រួល​ទំនាក់ទំនង​សម្ភាសន៍ និង​ប្រមូល​ព័​ត៍​មាន​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ របស់​អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។​

សូមជម្រាបថា ប្រព័ន្ធ​ទូរស័ព្ទ​ធំៗ ចំនួន ៣ សរុប​មាន​លេខ​ទូរស័ព្ទ​ចំនួន ៣៦​ខ្សែ រួមមានៈ ប្រព័ន្ធ​លេខ​ទូរស័ព្ទ CELLCARD មាន​ចំនួន ១២​ខ្សែ , ប្រព័ន្ធ METFONE មាន​ចំនួន ១២​ខ្សែ និង​ប្រព័ន្ធ SMART ចំនួន ១២​ខ្សែ​៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×