Tuesday, May 24, 2022

តារាចម្រៀង​ថ្មី ជ័យ សុ​វ៉ាត ត្រៀម MV បទ​«​សង្សារ ឡប​ល់យ៎​អី​» ជូន​ទស្សនិកជន​

ភ្នំពេញ​- បទ​ចម្រៀង ថ្មី ដែល​បង្ហាញ​ពីរ​អារម្មណ៍​ស្នេហា របស់​តារាចម្រៀង​វ័យក្មេង ជ័យ សុ​រ៉ា​ត ​បន្ទាប់ពី​​បាន​​កុងត្រា​​ធ្វើ​ជា​តារាចម្រៀង​សាន់ដេ ។ សុ​វ៉ាត​នៅ​មិនទាន់​ឃើញ​បង្ហាញមុខ​អោយ​សកម្ម​នៅលើ​ឆាក​តន្ត្រី​របស់​ទូរទស្សន៍​នៅឡើយ​ទេ ​ដោយសារ​តែ​ខាង​សាន់ដេ ត្រូវការ​អោយ​លោក​សម្ងំ​ចេញ​បទ​អោយបាន​ច្រើន​សិន ជាពិសេស​គឺ​បទ​ញាក់​ផ្ទាល់ខ្លួន ដើម្បី​វាយលុក​ទីផ្សារ​។

យ៉ាងណាមិញ គេ​ឃើញ​លោក​ទទួលបាន​នូវ​ភាព​លេចធ្លោរ ពោល​គឺ​តាំង​ពី​បទ «​ក្រចេះ​ស្នេហ៍​បង​» ​ត្រូវបាន​រំ​លេចឡើង​នៅលើ​ទីផ្សារ​នោះ​ម្ល៉េះ ដោយ​ក្នុង​បទ​ចម្រៀង​«​សង្សារ ឡប​ល់យ៎​អី​» ដែល​ជា​ការបកស្រាយរ​បស់​លោក​ក៏​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ខ្លាំងក្លា​ផងដែរ ព្រម​ជាមួយ​នឹង​ការប្រកាស​ថា ​នឹង​ត្រៀម​បញ្ចេញ​ស្ទីល​សម្ដែង​អោយ​ប្លែក នៅក្នុង​បទ​ចម្រៀង​មួយ​នេះ​។

លោក​ថា​បទ​ចម្រៀង​«​សង្សារ ឡប​ល់យ៎​អី​!» ក៏​ជា​បទ​និពន្ធ​ថ្មី​សុទ្ធសាធ​ក្រោម​ការរៀបចំ​របស់​សាន់ដេ នោះដែរ ដោយ​គ្រាន់តែ​បទ​ចម្រៀង​នេះ ​លោក​គម្រោង​បញ្ចេញ​ស្ទីល​ថ្មី​អោយ​ទាក់ទាញ​ខ្លាំង ដើម្បី​អោយ​មហាជន​មានការ​ប្លែក​ភ្នែក​ផង​។​

លោក ជ័យ សុ​វ៉ាត បាន​អះអាង​ថា លោក​នឹង​ធ្វើអោយ​ជោគជ័យ​ក្នុង​នាម​ជា​តារា​ចម្រៀង​ម្នាក់ ដោយ​មិន​ធ្វើអោយ​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន​មាន​ការខកចិត្ត​នោះ​ទេ បើទោះជា​លោក​មមាញឹក​នឹង​ការរៀន​ពេទ្យ​មិន​ទាន់​បញ្ចប់​ទាំងស្រុង​។

លោក​ថា​សប្បាយចិត្ត​ដែល​បទ​ចម្រៀង​«​សង្សារ ឡប​ល់យ៎​អី​»​មាន​អ្នក​ស្គាល​ច្រើន ប៉ុន្តែ​លោក​ក៏​រំពឹង​យ៉ាងខ្លាំង​ថា
​ក្រោយ​ពី​បទ​នេះ​ចេញ​លក់​ជា​MV គឺ​រឹតតែ​មាន​អ្នកគាំទ្រ​បន្ថែមទៀត​៕