Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​រសៀល​នេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅកាន់​អយ្យការ​អម​តុលា ការ​ក្រុង​ដើម្បី​ចាត់ការ​តាមច្បាប់​ករណី​ចូល​កាប់សម្លាប់​គ្នា​ដល់​ក្នុងផ្ទះ​

spot_img

​ភ្នំពេញ ៖ ការបញ្ជូន​ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង ដោយ​មន្ត្រី​កង​រាជ​ធា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់​ករណី​ឃាតកម្ម​ដោយ​ចូល​កាប់សម្លាប់​គ្នា​ដល់​ក្នុងផ្ទះ គ្រាន់តែ​រឿង​មើលមុខ​គ្នា​បណ្តាល​ឲ្យ ទាស់​ពាក្យសម្តី​តិចតួច​នោះ រហូត​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ជនសង្ស័យ​ម្នាក់​ឈ្មោះ ពេជ្រ ប៉ី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រ​ឬ​ក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​ឈ្មោះ រុន សុភាក់ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មាន​ទីលំនៅ បុរី​ភ្នំពេញ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​២​នាក់ នៅពេលនេះ​តំណាង​អយ្យការ​កំពុងបើក​ការសាកសួរ ដើម្បី​ចាត់ការ​តាមច្បាប់​។

​សូមបញ្ជាក់ថា កម្លាំង​កង​រាជ​ធា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម ដែល​ផ្តើមចេញពី​ទំនាស់​ពាក្យសម្តី​តិចតួច​គ្រាន់តែ​មើលមុខ​គ្នា ភាគី​អ្នកខ្លាំង​ចូល​កាប់​ចាក់​សម្លាប់​ដល់​ក្នុងផ្ទះ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​បាត់បង់​អាយុជីវិត និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​ធ្ង​រ បង្កឡើង​ដោយ​ជនសង្ស័យ​៦ នាក់ បានកើត​ឡើង​នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ រួមជាមួយ​កម្លាំង អន្តរាគមន៍ និង កម្លាំង​ជំនា ញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅដល់ និង​បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​រយៈពេល​តែ​២​ម៉ោង ក៏​ឈានទៅដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ (​ក្នុងនោះ​២​នាក់​គឺជា​ជនដៃដល់​ក្នុង​ចំ ណោម​បក្ខពួក​៦​នាក់ និង​ម្នាក់ទៀត​ត្រូវបាន​ជនដៃដល់​យក​ដាវ​ទៅ​ផ្ញើ​ក្នុង​បន្ទប់​) នៅ​ដី​ទំនេរ​មួយកន្លែង​ដែល​សង់​ឲ្យ​កម្មករ​ស្នាក់ នៅ ជាប់​ផ្លូវជាតិ​លេខ​៦​អា ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​នៅ​យប់កើតហេតុ ក្រុម​របស់​ពួកគេ​មាន​គ្នា​៦​នាក់ បាន​បបួលគ្នា​ជិះ​ម៉ូតូ​ដើរលេង ដោយមាន​ដាក់​ដាវ​និង​កំបិត​ទៅជា​មួយ ម្នាក់​មួយ​ដើម​គ្រប់​ដៃ លុះ​ជិះ​ដល់​កន្លែងកើតហេតុ ពួកគេ​បានឃើញ​ជនរងគ្រោះ​មួយក្រុម​កំពុង​ផឹកស៊ី​ចាក់​បាស់ ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា​ពេលនោះ​ពួកគេ​បាន​លើកដៃ​ហ៊ោ​ក​ញ្ច្រៀ​វ ស្រាប់​តែមាន​ជនរងគ្រោះ​ម្នាក់​បាន​ស្រែក​ដាក់​ពួកគេ​ថា ពួក​ហែង​មើល​អី ហើយ​ស្រែ​កអី ក្បាល​មួយ​ស្បែកជើង​ឥឡូវ​ហើយ​! ភ្លាមនោះ​ពួកគេ​ទាំង​៦​នាក់​បាន​ជិះ​ហួស​បន្តិច ក៏បាន​បត់​ម៉ូតូ​ត្រឡប់មក​ក្រោយ​វិញ​និង​បើ​ការប្រយុទ្ធ​គ្នា​តែម្តង ។
​ជនសង្ស័យ​អះអាងថា​ពេលនោះ​ជនរងគ្រោះ​ម្នាក់​ក៏បាន​ស្រែក​មកវិញ​ថា ចុះ​ហែង​ចង់​យ៉ាងម៉េច​? ក៏បង្ករ​ឲ្យ​មាន​ជា​ទំនាស់​ពាក្យសម្តី ហើយ​ពួកគេ​ក៏បាន​ទាញ​ដាវ​ដែល​សៀត​ជាប់ជើង​ម្នាក់​មួយ​ដើមៗ​ចេញមក ធ្វើ​សកម្មភាព​កាប់​ចាក់ទៅលើ​ភាគី​ខាង​ជនរងគ្រោះ​តែម្តង ។
​ជនសង្ស័យ​បន្តថា​ពេលនោះ​ជនរងគ្រោះ​បាន​រត់​ចូលទៅ​ក្នុងផ្ទះ ពួកគេ​ក៏​ដេញតាម ទៅ​កាប់​និង​ចាក់​បន្ថែម​បណ្តាល​ឲ្យ​ស្លាប់​និង​របួស ហើយ​ពួកគេ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ​តែម្តងទៅ ។ ក្រោយមក​ពួក គេ​បាន​ចូលដល់​កន្លែង​ស្នាក់នៅ​ប្រហែល​មួយ​ម៉ោង ក៏​ស្រាប់​តែមាន​សមត្ថកិច្ច​តាម​ទៅដល់​និង ធ្វើការ​ឡោម​ព័ន្ធ​ចាប់ខ្លួន​ពួកគេ​ទាំង​៣​នាក់ រីឯ​បក្ខពួក​ផ្សេងទៀត​បានដឹង​ទាន់ ក៏​រត់គេចខ្លួន​បាត់អស់ ។

​សមត្ថកិច្ច​ប្ត​ថា​ជាមួយគ្នានេះដែរ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​សូម​ធ្វើការ​អំពាវនាវ ចំពោះ​សាធារណៈជន​ទាំងឡាយណា ដែល​បានឃើញ ឬ​ស្គាល់ ឬ​មាន​ដំណឹង របស់​ជនសង្ស័យ​៤​នាក់​ដែល​បាន​រត់គេចខ្លួន មានឈ្មោះ​ដូចខាងក្រោម ៖
​ជនសង្ស័យ​ទី​១ ឈ្មោះ រិ​ទ្ធ ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rith Sky​ជនសង្ស័យ ទី​២ ឈ្មោះ ក្រឹម ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​រិត បង​រិត​ជនសង្ស័យ​ទី​៣ ឈ្មោះ រ៉ា ដែលមាន​អា​ខោ​ន​ហ្វេ​ស ប៊ុ​ក​ឈ្មោះ បង​រា និង​អា​ខោ​មួយទៀត​ឈ្មោះ Bro Raa​ជនសង្ស័យ​ទី​៤ ឈ្មោះ មិត្ត ហៅ​អា​បង ដែល មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Fii Boy និង​អា​ខោ​មួយទៀត​ឈ្មោះ Gk Co​។​
​សមត្ថកិច្ច​ក៍បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​រាយការណ៍ មកកាន់​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន​ទូរស័ព្ទ​លេខ​៖- 012 383 383- 012 66 77 98 – 017 81 81 71​ឬ​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក​បំផុត សមត្ថកិច្ច​នឹង​ធានា រក្សា​ការសម្ងាត់​ជូន ៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×