Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ជា​មេខ្យល់​៣៩​នាក់ ទៅ​តុលាការ ករណី​នាំ​ពលករ​ឆ្លងដែន ខុសច្បាប់​

​ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា ការបញ្ជូន​ខ្លួន​មេខ្យល់​៣៩​នាក់​ទៅកាន់​តុលាការ​ធ្វើឡើង​ដោយ​សមត្ថកិច្ច​និង អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន និង​បាន​បញ្ជូន​ក្រុម​មេខ្ស​ល់​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្នុងអំឡុង​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ រហូតមកដល់​ថ្ងៃ​២៤​កុម្ភៈ​ឆ្នាំ​២០២១ នេះ​។​

​យោងតាម​លោកស្រី រស់ ជីវី ស្នងការរង​ខេត្តបាត់ដំបង ទទួលបន្ទុក​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹងថា ពួក​មេខ្យល់​ទាំងអស់នោះ ភាគច្រើន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន នៅពេល​នាំ​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់ តាម​បន្ទាត់​ព្រំដែន​ជាក់ស្ដែង និង​កំពុង​បន្ត​ស្វែងរក​ពួក​មេខ្យល់​មួយចំនួនទៀត ។​

​លោកស្រី​ស្នងការរង​បានលើកឡើង​ទៀតថា ការកំណត់​មុខសញ្ញា និង​ចាប់ខ្លួន​ពួក​មេខ្យល់​ទាំងនោះ មាន​ផល​លំបាក​មួយចំនួន ព្រោះ​ពួក​នោះ​មានការ​បំលាស់​ទី​មិន​ច្បាស់លាស់ ខណៈ​ការចាប់ខ្លួន​ពួកគេ តាមរយៈ​នគរបាល​វរៈ​ការពារ​ព្រំដែន កងទ័ព និង​កម្លាំង​កងរាជអាវុធហត្ថ​ជាដើម ។​

​សូមជម្រាបថា​ផ្នែក​តាម​របាយការណ៍​រដ្ឋ​បាល​ខេត្តបាត់ដំបង បាន​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ពលករ​ឆ្លងដែន​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​នានា ជាប់​ខេត្តបាត់ដំបង មាន​ចំនួន ២២៣​នាក់ និង​ចាប់ពី​មានការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្ត​សាមុទ​សា​ខន មាន​ជិត ៩០០០​នាក់ បានបញ្ចប់​ច​ត្តា​ឡី​ស័ក និង​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ជាង​៤៧០០​នាក់ ហើយ​អាជ្ញាធរខេត្ត នឹង​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក ២​បន្ថែម និង​ពង្រីក​ការបោះ​តង់ ឬ​ធ្វើ​រោង​នៅតាម​មណ្ឌល​មួយចំនួន​នៅតាម​ស្រុក​ជាប់​ព្រំដែន ខណៈ​កំណើន​ពលករ​កាន់តែច្រើន​ឆ្លងដែន​មកពី​ថៃ ៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×