Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​៖ អា​មេ​រិច​មិន​ចង់​ចរចារ​ទេ បើ​កូរ៉េខាងជើង​ប្រើប្រាស់​អា​មេ​រិច​ជា​មធ្យោបាយ​ ​ពន្យា​ពេល ដើម្បី​អភិវឌ្ឍ​ន៍អាវុធ​ខ្លួន​

ឯកអគ្គរដ្ឋទូត​ស្តីទី​អា​មេ​រិច​ប្រចាំ​ទីក្រុង​សេ​អ៊ូ​ល បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា សហរដ្ឋ​អា​មេ​រិច​​មិន​ចង់​ចរចារ​ជាមួយ​កូរ៉េខាងជើង​ឡើង ប្រសិន​ជា​កូរ៉េខាងជើង​ចង់​ប្រើប្រាស់​អា​មេ​រិច​ ជា​មធ្យោបាយ​ពន្យា​ពេល ដើម្បី​អភិវឌ្ឍ​ន៏​កម្មវិធី​នុយក្លេអ៊ែ​រ និង​មី​ស៊ី​ល​របស់​ពួកគេ​។​

​លោក Marc Knapper ឯកអគ្គរដ្ឋទូត​ស្តីទី​អា​មេ​រិច និយាយ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នក​សារ​ព័ត៌​មាន​ដូច្នេះ​ថា កូរ៉េខាងជើង​គួរតែ​បង្ហាញ​ឆន្ទះ​ប្រើប្រាស់​ឱកាស​សំរាប់​ធ្វើឲ្យ​មាន​កិច្ចចរចារ ដើម្បី​​វិវត្តន៏​ទៅ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​របស់ខ្លួន​។​

​ការ​ថ្លែង​របស់លោក ធ្វើឡើង​ក្នុងពេលដែល​កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មាន​ឆន្ទៈ​ចរចារ​ជាមួយ​អា​មេ​រិច​។​

​ជុំវិញ​ការសំដែង​ឆន្ទៈ​របស់​កូរ៉េខាងជើង​នេះ ក្រសួងការបរទេស​អា​មេ​រិច​កាល​ពី​ខាងដើម​បាន​និយាយថា ខ្លួន​នឹង​ចរចារ​ជាមួយ​កូរ៉េខាងជើង ក្នុងករណី​ដែល​របប​នេះ​ត្រៀម​ខ្លួន​រួចរាល់​ក្នុងការ​ចរចារ​ពី​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ប៉ុណ្ណោះ​៕ សុភ័ក្ត្រ

×