Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សាយ​ព័ត៌មាន​រឿង​កម្ពុជា​លក់​វ៉ាក់សាំង : ក្រសួងមហាផ្ទៃ​ប​បណ្តេញ​នាយក​សារព័ត៌មាន Angkor Today ចេញពី​កម្ពុជា​

spot_img

​ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បានចេញ​ប្រកាស​បណ្តេញ​នាយក​សារព័ត៌មាន Angkor Today (​អង្គរ ធូ​ដេ​) ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ដើម​វិញ និង​ហាមឃាត់​ចូល​កម្ពុជា​ជាថ្មី​។ ប្រកាស​បណ្តេញចេញ​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

លោក SHEN KAIDONG ភេទ​ប្រុស កើត​ថ្ងៃទី​២២-១២-១៩៦៩ ជនជាតិ​ចិន មុខរបរ​និពន្ធ​នាយក កាសែត​អង្គរ​ធូ​ដេ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ករណី​ផ្សព្វផ្សាយ​ពត៌មាន​នៅលើ​គណនី វី​ឆាត ឈ្មោះ​អង្គរ​ធូ​ដេ ដែលមាន​ខ្លឹមសារ​ថា “​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​១៩ ត្រូវ​ចំណាយ​ថវិការ​ចំនួន​១២០​ដុល្លារ​”​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ឆាយ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍ថា ការចាប់ខ្លួន​នាយក​សារព័ត៌មាន Angkor Today បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅក្នុង​ខេត្តសៀមរាប​។ ដោយ​លោក​បាន​បញ្ជាក់ថា “​រឿង​ធំ​បំផុត​គឺ​សារព័ត៌មាន Angkor Today បាន​ផ្សាយ​ចេញទៅ​ក្រៅប្រទេស​តាម​ប្រព័ន្ធ​ព័​ត៍​មាន​ជា​ភាសា​ចិន​តាម​អន​ឡាញ ដោយ​ចែកចាយ​តៗ​គ្នា​ថា នៅ​កម្ពុជា​យើង​ជំនួយ​វ៉ាក់សាំង​របស់​ចិន​ត្រូវបាន​មាន​លក់​”​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ឆាយ ស៊ីណា​រិ​ទ្ធ បាន​បញ្ជាក់ថា “​បើ​យើង​ពិនិត្យមើល​រឿងនេះ​ជា​បញ្ហា​មួយ​ដែលជា​អំពើ​មួយ​បង្ខូច​កិត្តិយស​ដល់​កម្ពុជា​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ​រប​ស់រាជ​រដ្ឋាភិបាល​ផង ធ្វើ​ឲ្យ​ម្ចាស់ជំនួយ​មិន​សប្បាយចិត្ត ហើយ​ប្រជាពលរដ្ឋ​ក៏​មិន​សប្បាយចិត្ត​ដែរ​។ នេះ​ជា​អំពើ​ញុះញង់​មួយ​ធ្ងន់ធ្ងរ​”​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ឆាយ ស៊ីណា​រិ​ទ្ធ បាន​បន្តថា សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចំពោះ​នាយក​សារព័ត៌មាន Angkor Today នៅ​ខេត្តសៀមរាប ពីព្រោះ​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ទីនោះ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×