Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​សំរាម​រេ​ចង្កូត​បុក​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សំណាងល្អ​គ្មាន​អ្នករបួស​

spot_img

​ភ្នំពេញ ៖ រថយន្ត​ដឹក​សំរាម​១​គ្រឿង​ដែលជា​ក្រុមហ៊ុន​សា​រុំ​ត្រេ​ឌី​ង បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម ស្ថិតនៅតាម​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ចែងម៉ែង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០២១​។ បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​ទ្រេត​ស្ទើរតែ​រលំ និង​ខូចខាត​សួនច្បារ ចំណែក​រថយន្ត​នេះ​បាន​រង​ការខូចខាត​ក្រពឹត​ខ្ទេច​មុខ​ខ្លួនឯង ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​នេះ និង​អ្នកដំណើរ​តាមផ្លូវ​ពុំមាន​រងរបួស​ឡើយ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ អត់​ផ្លាកលេខ​ដឹក​សំរាម​ក្រុមហ៊ុន​សា​រុំ​ត្រេ​ឌី​ង បើកបរ​ដោយ​បុរស​ម្នាក់ ហើយ​ក្រោយពេល​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ មិនមាន​នរណា​ស្គាល់​អត្តសញ្ញាណ​ទេ​។ នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កញ្ចាស់​១​គ្រឿង​នេះ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ហើយ​ពេលទៅដល់​ចំណុចកើតហេតុ​ពុំ ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម​ទៀត​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ខណៈនោះ​បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ទ្រេត​ស្ទើរតែ​ដួលរលំ ចំណែក​រថយន្ត​បង្ក​បាន​រង​ការខូចខាត​កាប៊ីន​ទាំងស្រុង ហើយ​អ្នកបើកបរ​មិនមាន​រងរបួស​នោះទេ បន្ទាប់មក​បាន​រត់គេច​ខ្លួន​បាត់​។ ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ស្ទូច​យក​រថយន្ត​នោះ នាំយកទៅ​រក្សាទុក​នៅ​ការិយាល័យ​ដើម្បី​ចាត់ការ​តាមច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង​សាម​

spot_img
×