ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រី ដែលស្ថិតក្នុងភូមិ២ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបើកលេងយ៉ាងអនាធិតេយ្យ ទទួលក្រុមអ្នកញៀនល្បែង និងក្រុមក្មេងសេបគ្រឿងញៀននិងចែកចាយ ក្នុងភូមិនោះ ពេលនេះត្រូវបានរើចេញអស់ បន្ទាប់ពីអង្គភព(CEN News)បានចុះផ្សាយកាលពីពេលថ្មីៗកន្លងទៅ ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២៤ខែគុម្ភៈឆ្នាំ២០២១ ភ្នាក់ងារអង្គភាព(CEN Nws)យើងខ្ញុំបានចុះទៅដល់ទីតាំងខាងលើ ឃើញថា ទូរហ្គេមបាញ់ត្រីដែលពង្វក់ក្រុមក្មេងៗនោះត្រូវបានដកចេញរួចរាល់ជាស្ថាពរអស់ហើយ បើតាមសំដីលោកពូដែលជាម្ចាស់ផ្ទះបាននិយាយប្រាប់ថា ក្រោយពីមានសារព័ត៌មានបានចុះផ្សាយភ្លាម ម្ចាស់ហ្គេមឈ្មោះ(ប៉ិន) បានសុំលោកពូម្ចាស់ផ្ទះដឹកទូរហ្គេម ចេញជាបន្ទាន់ ព្រោះអាជ្ញាធរនិងអនុវត្តន៍បើសិនមិនដកចេញនោះទេ។
គួរបញ្ជាក់ហ្គេមបាញ់ត្រី ខាងលើនេះបានលួចបើកលេងដោយពុំមានច្បាប់ទម្លាប់និងពុំមានការអនុញ្ញាតិពីអាជ្ញាធរមូលដ្ឋានឡើយ ក្រោយបែកធ្លាយទើបអាជ្ញាធរបញ្ជារអោយបិតជាបន្ទាន់ តបតាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាឲ្យ អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញ។ ការបញ្ជានេះ បានធ្វើឡើងនៅចំពោះមុខអភិបាលរាជធានីភ្នំពេញ ស្នងការនគរ បាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធ ក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញកន្លងទៅ ៕ រក្សាសិទ្ធិដោយ៖សារឿន