ភ្នំពេញ ៖ ជនសង្ស័យ២នាក់ឆក់ទូរសព្ទពីនារីម្នាក់បានហើយ តែគេចមិនរួចពីសមត្ថកិច្ចខណ្ឌព្រែកព្នៅចាប់វាយខ្នោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ភូមិ ដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ទី១- ឆាំ ចាន់ណា ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅបច្ចុប្បន្ននៅ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី២- ភ័ណ្ឌ ពិសិដ្ធ ភេទប្រុស អាយុ១៨ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅបច្ចុប្បន្ននៅ ផ្លូវបេតុង ភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ កាង លីម៉ី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នក្នុង ភូមិ ដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន ១ – ទូរសព្ទម៉ាក់ Oppo A7 ពណ៌ខៀវទឹកប៉ិច ចំនួន០១គ្រឿង ។
២ – ម៉ូតូម៉ាក់ស៊ុយស៊ូគីនិច ពណ៌ស ខ្មៅ ស៊េរីឆ្នាំ២០១៤ ផ្លាកលេខ ភ្នំពេញ ១FI-៧៣០៥ ចំនួន០១គ្រឿង ។
ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋានអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សារឿន