Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​! បុរស​ម្នាក់នេះ​សម្រេច​បាច​លុយ​ចោល ដើម្បី​ឲ្យ​អ្នកដទៃ​ចាប់អារម្មណ៍​ជួយសង្គ្រោះ ខណៈ​កំពុង​រង​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ​!

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចិន បាន​រាយការណ៍​ឲ្យ​ដឹងថា បុរស​ម្នាក់​ដែលមាន​ជំងឺ​បេះដូង បានគិត​ឃើញ​នូវ​វិធី​តែ​គត់​នេះ «​បាច​លុយ​ចោល​» ដើម្បី​ទទួល​ការចាប់អារម្មណ៍​ពី​អ្នកដំណើរ ដើម្បី​មកជួយ​សង្គ្រោះ​គាត់ ។​

​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ស្ថិតនៅ​ខាងក្រៅ​ស្ថានីយ៍​រថភ្លើង​មួយកន្លែង ក្នុង​ទីក្រុង Shijiazhuang ខេត្ត Hebei ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ។​

​បុរស​ម្នាក់​នោះ​ដែលមាន​ឈ្មោះថា Li បាន​កំពុង​ប្រញាប់​រូស​រាន់​ទៅ​ទិញ​សំបុត្រ​រថភ្លើង ដើម្បី​ធ្វើដំណើរ​ទៅ​មើល​ម្តាយ​របស់គាត់ ដែល​កំពុង​ឈឺ​នៅឯ​ផ្ទះ​ស្ថិតក្នុង Qinguangdao ។ ប៉ុន្តែ ជា​អកុសល នៅពេលនោះ គាត់​ស្រាប់​តែមាន​អារម្មណ៍​ឈឺ​ចុក​ណែន​ក្នុង​ទ្រូង​យ៉ាងខ្លាំង​តែម្តង​, នេះ​បើ​យោងតាម Hebei Youth Daily ។​

Li ដែល​ពីមុន បានធ្វើ​ការវះកាត់​បេះដូង ពុំ​អាច​យក​យក​ថ្នាំលេប​សង្គ្រោះបន្ទាន់​បានទេ និង​សូម្បីតែ​ហៅរក​គេ​ជួយ ពុំបាន​ផង​នោះ ខណៈ​អា​ការឈឺ​ចុកចាប់​កំពុង​ធ្ងន់ធ្ងរ​បំផុត ។ ហើយ​ភ្លាមៗ​នោះ គាត់​ក៏​ដាក់​គូទ​អង្គុយ​លើ និង​ក្អក​ធ្លាក់ឈាម​ទៀតផង ។​

​ទោះយ៉ាងណា ជំនួស​ឲ្យ​ការ​ដេក​ដួល​នៅលើ​ដី​ដោយ​គ្មាន​ការជួយ​សង្គ្រោះ គាត់​បានចាប់ផ្តើម​គិត​ឃើញ​ភ្លាមៗ ដោយ​ដក​ក្រដាសប្រាក់​ប្រភេទ ១០០ យ៉​ន់ ដើម្បី​ទាក់ទាញ​អ្នកដំណើរ​មាន​សន្តាន​ចិត្តល្អ ។​

​សំណាង​ណាស់ មន្ត្រី​ប៉ូលីស​ម្នាក់​ឈ្មោះ Lin Xiangsen បានកត់សម្គាល់ និង​ក៏​ប្រញាប់ប្រញាល់​មកជួយ ។​

Lin និយាយថា​៖ «​ដំបូង ខ្ញុំ​បាន​គិតថា គាត់​ប្រហែលជា​ស្រវឹង ។ ប៉ុន្តែ នៅពេល​បានមក​ដល់​ជិត ខ្ញុំ​បានដឹងថា អ្វីៗ​កំពុងតែ​ធ្ងន់ធ្ងរ​សម្រាប់​បុរស​ម្នាក់​នោះ​» ។​

​បុគ្គលិក​សង្គ្រោះបន្ទាន់ ត្រូវបាន​ហៅ​មកកាន់​កន្លែងកើតហេតុ ហើយ​ពួកគេ​ក៏​ប្រញាប់​បញ្ជូន Le ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។ គ្រូពេទ្យ​បាន​និយាយថា សម្ពាធ​ឈាម​របស់​អ្នកជំងឺ បាន​ត្រឡប់​ទៅរក​កម្រិត​ធម្មតា​វិញ​ហើយ ៕ ចន្ទី​

×