Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម សេង ឈួន ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ១៥​គ្រឿង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៤ ក្នុងភូមិ​សាស្ត្រ ស្រុក​សំរោង​ទង

​ភ្នំពេញ ៖ នា​រសៀល ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កុ​ម្ភះ ឆ្នាំ​២០២០ ក្រោម​ការចង្អុលបង្ហាញ​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឯកឧត្ដម សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ និង​ទប់ស្កាត់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង ក្រុមការងារ​ជញ្ជីង​ចល័ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ផងដែរ​។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ក្រុមការងារ​បាន​ត្រួតពិនិត្យ​រថយន្ត​ខ្សាច់ និង​ចំណី​សត្វ ចំនួន​១៥​គ្រឿង ដោយបាន​រកឃើញ​រថ​យន្ត​ចំនួន ១២​គ្រឿង ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ រថយន្ត​១​គ្រឿង​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​៦​តោន និង​១១​គ្រឿង​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​លើសពី ២០ ដល់ ៣០​តោន​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បានឱ្យដឹងថា​៖ ក្នុងចំណោម​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ទាំង ១២​គ្រឿង​នោះ រថយន្ត ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចន្លោះ​ពី ៥% ទៅ ២០% នឹងត្រូវ​រើ​ឥ​វ៉ាន់​ចេញ ហើយ​ផាកពិន័យ​ទៅតាម​ច្បាប់​កំណត់​។ ដោយឡែក​ចំពោះ​រថយន្ត ដែល​ដឹក​លើស​ទម្ងន់​លើសពី ២០% នឹងត្រូវ​បង់ពិន័យ និង​ឃាត់​រថយន្ត​ទុក​រយៈពេល ១​ឆ្នាំ ដោយ​អនុលោម​តាម​មាត្រា ៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។

​គួរ​បញ្ជាក់ថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានចេញ​សេចក្តីជូនដំណឹង​លេខ​០៤៩ សជណ​.​សក​.​គ​ត​លទ ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ដោយ​ការ​រឹតបន្តឹង​នេះ​បាន​ចាប់​អនុវត្ត​តាំងពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ មក​ម្លេះ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​ពន្យល់​ណែនាំ​ដល់​ម្ចាស់​រថយន្ត​អំពី​ច្បាប់​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ (​ច្បាប់​ស្ដីពី​ផ្លូវថ្នល់​) និង​សំណូមពរ​ទៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់ សហគ្រាស និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ទាំងអស់​ចូលរួម​សហការ​អនុវត្ត​ច្បាប់​នេះ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ចៀសវាង​មហន្តរាយ​ដល់​ផ្លូវជាតិ (​ឆាប់​ខូច​មុន​អាយុកាល​) និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×