បាត់ដំបង ៖ កាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង១២និង២០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំឃាត់ខ្លួនអ្នកប្រព្រឹត្តល្បែងស៊ីសង (ជល់មាន់) នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយធ្វើការឃាត់ខ្លនមនុស្សចំនួន០៤នាក់ និងសម្ភារៈមានម៉ូតូចំនួន ០៥គ្រឿង ស៊ុមដាក់មាន់ចំនួន ០៥ជញ្ជីញសម្រាប់ថ្លឹងមាន់ចំនួន០១ និងមាន់ជល់ចំនួន០៤ក្បាល។
នៅក្រោយពេលធ្វើកំណត់ហេតុសាកសួរ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត និងបានឱ្យវិលត្រឡប់ទៅសហគមន៍វិញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


