Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ប្រមាណ​២៥​នាក់ ក្នុង​១​ខែ មកពី​ភូមិ​ចំនួន​១៥ ទទួលបាន​សេវា​រំលូត នៅ​មណ្ឌល​សុខភាព​ប្រ​ភ្នំ ស្រុក​អង្គរជ័យ ៩០%​ស្ត្រី​មានគ្រួសារ​និង​នារី​១០%​នៅ​លីវ​

​ស្រុក​អង្គរជ័យ​,​កំពត ៖ អ្នកស្រី សែត សុ​ម៉ាលី អាយុ​២៧​ឆ្នាំ​,​ជា​ពេទ្យឆ្មប​ទទួល បន្ទុក​ពិនិត្យ​ផ្ទៃពោះ រំលូត​និង​សម្រាលកូន នៃ​មណ្ឌល​សុខភាព​ប្រ​ភ្នំ ឃុំ​ប្រភ្នំ​ ស្រុក​អង្គរជ័យ ខេត្តកំពត បានលើកឡើង​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២១ ថា​ស្ត្រី​ខ្មែរ​នៅក្នុង​ភូមិ​ចំនួន​១៥​ភូមិ​បានមក​ទទួល​សេវា​រំ​លូន​ដោយ​សុវត្ថិភាព​នៅ​មណ្ឌល​ប្រ​ភ្នំ ហើយ​ស្ត្រី​នៅ​ជនបទ​បច្ចុប្បន្ន​មិនសូវមាន​ភាព​ខ្មាសអៀន ក្នុងការ​និយាយ​អំពី​រំលូត និង​បានមក​កាន់​ទទួល​សេវា​និង​មាន​ចូលរួម​ការបណ្តុះបណ្តាល​ពី​មន្ត្រី​អង្គការ​រ៉ា​ក់​ប្រចាំ​ខេត្តកំពត​។​

​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារ​ព័ ត៌មាន នៅ​មណ្ឌល​សុខភាព​ប្រ​ភ្នំ​,​អ្នកស្រី​សែត សុ​ម៉ាលី​បាន​បញ្ជាក់ថា​កាលពីមុន​ស្ត្រី​ខ្មែរ​មានការ​ខ្មាសអៀន​ណាស់ រហូតដល់​មិន​ហាន​ទាំង​និយាយថា​រំលូត​ទៀតផង​។​ហើយ​មិនបាន​ស្គាល់​ពេទ្យ​និង​បាន​ទៅ​រំលូត​ដោយ​ខ្លួនឯង ដោយ​ប្រើ​វិធី​ផឹកស្រា​ឬ​ឡើងលើ​ដើមឈើ​លោត​ចុះក្រោម ដើម្បី​រំលូត​ឬ​ទម្លាក់​គភ៌​ដោយ​មិន​ចង់​បានកូន​ដោយ​ចៃដន្យ​នោះ​គឺជា​វិធី​គ្រោះថ្នាក់​ឬ​គ្មាន​សុវត្ថិភាព​ទេ​។​

​អ្នកគ្រូ​ពេទ្យឆ្មប​វ័យក្មេង​ដែល​ទើប​មាន គភ៌​អាយុ​១​ខែ​កន្លះ​បាន​លើកឡើងថា​បន្ទាប់មក​នៅ​ម​ណ្ឌ​សុខភាព​ប្រ​ភ្នំ ដែល​អ្នកគ្រូ​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន​បាន​បង្កើត​ឲ្យ​មាន​សេវា​រំលូត​ដោយ​សុវត្ថិភាព​ដោយមាន​អង្គការ​រ៉ា​ក់ ចុះជួយ​ពន្យល់​ដល់​ស្ត្រី​ដែល​មិនទាន់​ចង់បាន​កូន​ឲ្យ​ទៅកាន់​មណ្ឌល​សុខភាព​ដែលមាន​សេវា​នេះ​។​ហើយ​នៅពេលដែល​ស្រី​ដែល​មានគភ៌​ដោយ​មិន​ចង់ទុក ឬ​មិន​ចង់​ទាន់​បានកូន​តែ​ថ​មកកាន់​មណ្ឌល​សុខភាព​ពិគ្រោះ​យោបល់​រំលូត​ពី​ក្រុម​គ្រូ​ឆ្មប​ជំនាញ​។​

​អ្នកគ្រូ​ពេទ្យឆ្មប​បានបញ្ជាក់​ស្ត្រី​ដែល​មក​រំលូត​ភាគី​ច្រើន​មានគភ៌​ដោយ​ចៃដន្យ ដោយ​មិនបាន​ពន្យា​កំណើត​។​ហើយ​មាន​ករណីខ្លះ​មាន​នារី​ខ្លះ​នៅ​លីវ​មានគភ៌​និង​ខ្លះទៀត​មានគ្រួសារ​មានគភ៌ មិនទាន់​ចង់បាន​កូន​ក៏​បានមក​ទទួល​សេវា​រំលូត​ដែរ​។​ក្នុងនោះ​ស្រី​ទូទៅ​បានមក​កាន់​មណ្ឌល​សុខភាព​ប្រ​ភ្នំ​ប្រមាណ ៩០%​មានគ្រួសារ​និង​នារី​នៅ​លីវ​ប្រមាណ​១០%​ប៉ុណ្ណោះ (​នារី​បម្រើ​នៅ​ហាង​ខារ៉ាអូខេ​)​។​

​អ្នកគ្រូ​ពេទ្យ​បាន​លើកឡើងថា ទាំង​ស្ត្រី​មានគ្រួសារ​និង​នារី​នៅ​លីវ​ប្រមាណ​ពី​២​នាក់​ទៅ​៣​នាក់ ក្នុង​១​ថ្ងៃ​បានមក​ពិគ្រោះ​ឬ​ទទួល​សេវា​រំ​លូន​។ តែបើ​គិត​ចំនួន​ក្នុង​១​ខែ​ប្រមាណ​ពី​២៥​នាក់​ទៅ​៣០​នាក់ មក​ទទួល​សេវា​ពី​មណ្ឌល​សុខភាព​ប្រ​ភ្នំ​។​

​លោក​អ៊ីង សារឿន មេឃុំ​ភ្នំ​កុង​បាន​បញ្ជាក់ថា ឃុំ​នេះ​មាន​ប្រជាពលរដ្ឋ​សរុប​១០​ភូមិ ពលរដ្ឋ​សរុប​១១៨០៤​នាក់​ស្រី ៦៦០២​នាក់​។​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​ជាង​៨០០០​នាក់​(​ស្រី​ជាង​៤០០០ នាក់​)​និង​មាន​ពលរដ្ឋ​ជាង​១២៩៨​នាក់​។ លោក​បាន​បញ្ជាក់ថា ពលរដ្ឋ​នៅក្នុង​ឃុំ​ភ្នំ​កុង មានការ​យល់ដឹង​ច្រើន​ពី​រំលូត​និង​ការពន្យា​កំណើត​បន្ទាប់ ពី​មាន​ការចុះ​ណែនាំ​ពី​អង្គ​ក​ការ​រ៉ា​ក់​ប្រចាំ​ខេត្តកំពត​។​

​លោក​មេឃុំ​ថ្លែងថា​ចំពោះ​គ្រួសារ​លោក​នៅពេល​ប្រពន្ធ​មានគភ៌​កូន​សុខភាព​មិនល្អ ត្រូវ​រំលូត​ចោល​ទៅ​បើ​វា​ប៉ះពាល់​សុខភាព​ដល់​ប្រពន្ធ​ឬ​មាតា​។​តែ​លោ​កថា​ការសម្រេច​ទៅ​រំលូត នៅក្នុង​ឃុំ​ភ្នំ​កុង​នៅមាន​ការពិភាក្សាគ្នា​មុន​ទៅ​រំលូត​ដោយ​គ្មាន​ពិភាក្សា​មុន​។ នៅមាន​ប្តី​ខ្លះ​ចង់​បានកូន​តែ​ប្រពន្ធ​ចង់​រំលូត​មាន​ប្រមាណ​២%​។​

​លោក​មេឃុំ​បាន​ថ្លែងថា មាន​ក្រុមប្រឹក្សាឃុំ​ជា​ស្ត្រី​បាន​សហការ​ជាមួយ​អង្គការ​រ៉ា​ក់ ហើយ​ការ​រំលូតកូន​មិន​ខុសច្បាប់​ទេ​។​
​ហើយ​ច្បាប់​បានផ្តល់​សិទ្ធិ​ដល់​សិទ្ធិ​ធ្វើការ​រំលូត​ដោយ​ស្ត្រី​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ នៅ​មណ្ឌល​ខុស​ភាព​។ ហើយ​ស្ត្រី​ចាប់ពី​អាយុ​១៨​ឆ្នាំមាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង ដោយមាន​ការពិភាក្សា​ជាមួយ​គ្រួសារ​។ ការ​រំលូត​នៅពេល​ស្ត្រី​មាន​បញ្ហា​ខុស​ភាព​ឬ​កូន​មិន​លូតលាស់​និង​គោរព​តាមច្បាប់​។​

​លោក​មេឃុំ​បាន​រំលឹក​ពី​អតីតកាល​ថា នៅ​ឃុំ​របស់លោក​ធ្លាប់​មានការ​រំលូត​បែប​បុរាណ​កាច់ក​ជា​ដើម្បី​មុនពេល​អង្គការ​រ៉ា​ក់​ចូលមក​បណ្តុះបណ្តាល​។ ចំណែក​ស្ត្រី​ប្រមាណ​២%​មានការ​ខ្មាសអៀន ដោយ​មិន​ហាន​រំលូត​ឬ​បាន​លួចលាក់​មិន​ហាន​និយាយ​ដោយ​ខ្លាច​សង្គម​មិន​រាប់រក​នាង​។ ការនិយាយ​ថា​ទៅ​រំលូត​ខ្លាច​គេ​ថា​មានកូន​អត់​ប្តី​។​តែ​ចំពោះ​ស្ត្រី​ទៅ​រំលូត​ខ្លះ​មានកូន​ច្រើន​នឹងមិន​មានការ​ពន្យា​កំណើត​ជាដើម​។ ពេលនេះ​គ្មាន​ឆ្មប​បុរាណ​ឬ រំលូត​បែប​បុរាណ​ទេ​និង​មានការ​យល់ដឹង​ការបង្កើត​កូន​នៅ​មណ្ឌល​សុខ ភាព​៩៩%​។​

​លោក​ហេង សុខ​ហ៊ុល មន្ត្រី​អង្គការ​រ៉ា​ក់​ប្រចាំ​ខេត្តកំពត ថ្លែងថា អង្គការ​រ៉ា​ក់បាន​ផ្តល់នូវ​ចំណេះដឹង​អំពី​ច្បាប់​រំលូត សុខភាព​ផ្លូវភេទ សុខភាព​បន្ត និង​សិទ្ធិ ដល់​ស្ត្រី​បង្គោល​តាម​ឃុំ​ទាំង​១១ ក្នុងស្រុក​អង្គរជ័យ ហើយ​ស្ត្រី​បង្គោល​ទាំងនោះ​យកទៅ​ផ្សព្វផ្សាយ​បន្ត ទៅដល់​ប្រជាពលរដ្ឋ​អោយ​យល់ដឹង ដើម្បី​កាត់បន្ថយ​ការរើសអើង និង​មាក់ងាយ​ទៅ​ស្ត្រី និង​ក្មេងស្រី ដែល​ស្វែង​សេវា​រំលូត​ដោយ​សុវត្ថិភាព ។​

​បច្ចុប្បន្ននេះ​មាន​អង្គការ​រ៉ា​ក់ បាន​បណ្តុះបណ្តាល​ដល់​ស្ត្រី​បង្គោល​រួចមក និង​បាន​ផ្សព្វផ្សាយ​បន្ត សង្កេតឃើញថា ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន និង​កាត់បន្ថយ​ការ​ខ្មាសអៀន​របស់​ស្ត្រី ហើយ​គាត់​ហ៊ាន​សម្រេចចិត្ត​ធ្វើការ​រំលូត ដោយ​ផ្អែកលើ​ស្ថានភាព​សេដ្ឋកិច្ច សុខភាព​មិន​ប្រក​តី​របស់​ស្ត្រី និង​យល់ដឹង​អំពី​សិទ្ធិ​សម្រេចចិត្ត​ធ្វើការ​រំលូត ដោយ​ផ្អែកលើ​ច្បាប់​បានអនុញ្ញាត​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×