Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​បុរស​ម្នាក់​ចង ក ស្លាប់​ជាប់​ដើម​ប្រេងខ្យល់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល សង្ស័យ​ករណី​ឃាតកម្ម​

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​អ្នក​រើស​អេតចាយ​ពីរ​នាក់​ប្តី​ប្រពន្ធ​ប្រទះឃើញ​ចង់ ក សម្លាប់ខ្លួន​នៅ​ដើម​ប្រេងខ្យល់ សង្ស័យ​ករណី​ឃាតកម្ម ។ ហេតុការណ៍​នេះដែរ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៨​និង ១០​នាទី ព្រឹក ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ដីឡូត៍​ខាងជើង​វត្ត​ឬ​ស្សី​សាញ់ ផ្លូវ​៥០​ម៉ែត្រ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​សព​ជន​ង​គ្រោះ​មានឈ្មោះ បូ សុជាតិ អាយុ ២៨​ឆ្នាំ មុខរបរ​ដឹកទំនិញ​អេតចាយ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​ពាម​រ៍ ខេត្តព្រៃវែង​។​

តាម​ប្រភពព័ត៌មាន​ពី​លោក​ចៅសង្កាត់រង​ព្រៃ​សបាន​ឲ្យ​ដឹងថា មាន​ប្រជាពលរដ្ឋ​ដើរចូល​ចំណុច​ដីឡូត៍​បត់ជើងតូច​ក៏ ប្រទះឃើញ សព​បុរស​ម្នាក់​ចងក​នឹង​ដើម​ប្រេងខ្យល់​ស្លាប់បាត់​មិនដឹង​តាំងពី​ពេល​នោះទេ ទើប​ប្រញាប់​រាយការណ៍​ជូន​ដល់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះមក​ត្រួតពិនិត្យ​កន្លែងកើតហេតុ​។​

ដោយឡែក​បើតាម​សម្ដី​បុរស ដែលជា​អ្នកលក់​សាំង​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នៅវេលា​ម៉ោង​៤​ទៀបភ្លឺ គាត់​ជិះ​រឺ​ម៉ក​ដឹក​សាំង​ឲ្យ​ប្រពន្ធ​លក់​ក៏បាន​ឃើញ បុរស​៥​នាក់ រួមទាំង​ជនរងគ្រោះ​បាន​បើក​ម៉ូតូ សណ្តោង​រ៉ឺម៉ក​ដឹក​ជនរងគ្រោះ យកមក​កន្លែងកើតហេតុ ទាំង​សភាព​ជនរងគ្រោះ ទន់​ដៃជើង ហើយ​ភ្លាមៗ​នោះ​មាន​បុរស ២​នាក់ នៅចាំ​ម៉ូតូ ហើយ​បុរស​២​នាក់​ទៀត បាន​គ្រា​ជនរងគ្រោះ​ចូលទៅក្នុង​ដីឡូត៍​បាត់ទៅ ។ ប្រភព​ដដែល​បានបញ្ជាក់ ប្រាប់ថា ដោយសារតែ​ទីតាំង​ខាងលើ​តែងតែមាន​មនុស្ស មក​ឈប់សម្រាក​ជា​ហូរហែរ​នឹង​រ៉ឺម៉ក​ដឹក​សម្រាម​យកមក​បោះចោល ទើប​រូបគាត់​មិន​ចាប់អារម្មណ៍ លុះ​មកដល់​ព្រឹក ឡើង​ទើប​បង្ក​ការភ្ញាក់ផ្អើល​ថា មាន​មនុស្ស​ចង់ក​សម្លាប់ខ្លួន ទើប​គាត់​ត្រឡប់មក​មើល​វិញ​ឃើញ​បុរស ដែល​គេ​ដឹក​មក​នៅ​ពេលយប់​នេះឯង​។
​តាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​សាច់ញាតិ របស់​សព​បុរស​ខាងលើ បាន​ឲ្យ​ដឹងថា បុរស​ខាងលើនេះ​ធ្លាប់មាន​ប្រពន្ធ​២​នាក់ មកហើយ​និង​ទើបតែ​លែងលះ​ប្រពន្ធ​ទី​២ បាន​រយៈពេល​ជាង​១​ខែ ហើយ​នៅពេល​កើតហេតុ​រូបគេ​បាន​ឲ្យ​ម្តាយបង្កើត ទៅ​ខ្ចីលុយ​ធនាគារ​១០០០០​ដុល្លារ យកមក​ទិញ​រថយន្ត​មួយគ្រឿង សម្រាប់​ដឹក​អេតចាយ​នៅ​ល្ងាច​ថ្ងៃទី​២៧​ខែកុម្ភៈ ក្រោយពេល​រូបគេ​បាន​ទិញ​រថយន្ត​រួចរាល់​ហើយ ក៏បាន​នាំ​បងប្អូន​មិត្តភក្តិ​រៀបចំ​ជប់លៀង​ផឹកស៊ី លុះ​ម៉ោង​ប្រហែល​៩​យប់​ជនរងគ្រោះ ក៏បាន​ចេញពី​វង់​ផឹកស៊ី​បាត់​មិនឃើញ​ត្រឡប់ទៅផ្ទះ​វិញ​ទេ ដោយ​រូបគេ​យកលុយ​ដែល​សល់​ពី​ទិញ​រថយន្ត​ចំនួន​៤០០​ដុល្លារ និង​ចិ​ញ្ជៀ​ន​ត្រា​១​វង់ និង​ទូរស័ព្ទដៃ​មួយគ្រឿង​ផងដែរ តែ​ពេល​ស្លាប់​មិនបាន​បន្សល់ទុក​អ្វី​នៅក្បែរ​ខ្លួន​នោះទេ​។​
​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ កោសល្យវិច័យ​បច្ចេកទេស វិទ្យាសាស្ត្រ រាជធានី​ភ្នំពេញ ដើម្បី​ចុះមក​ធ្វើ​កោសល្យវិច័យ​សព ដោយ​សមត្ថកិច្ច​ជំនាញ​មិន​បញ្ជាក់​ប្រាប់ថា បុរស​ខាងលើ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​នោះទេ គ្រាន់តែ​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​តែប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×