Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វល្លិ​ត​កូដ​កម្ពុជា បានដាក់​ឲ្យប្រើ​ប្រា​ស់កា​រទូ​ទាត់​សាច់ប្រាក់​ថ្មី​មួយ​ដោយ​សហការ​ជាមួយ មិត្ត​ហ្វូ​ន



​រាជធានី​ភ្នំពេញ​:​នៅ​ថ្ងៃទី​១​ខែមីនា​ឆ្នាំ ២០២១ – ក្រុមហ៊ុន​ហ្វ​រ៉េ​ស អ៊ិន​ធឺ អ៊ែ​ក​ទីវ តាមរយៈ​វល្លិ​ត​កូដ​កម្ពុជា បាន​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​មិត្ត​ហ្វូ​ន​សម្រាប់​ការទូទាត់​របស់​អតិថិជន​ក្នុង​ការទិញ​ហ្គេម​ឬ​វ៉​ច​ឆើ​ណាមួយ​នៅលើ​គេហទំព័រ វល្លិ​ត​កូដ​។

​ភាពជា​ដៃគូ​នេះ​នឹង​អនុញ្ញាតឱ្យ​អតិថិជន​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ជាង​៦​លាន​នាក់ ទិញ​ប័ណ្ណ​ទូទាត់​ហ្គេម​អន​ឡាញ ប័ណ្ណ​ទូទាត់​សំរាប់​កម្មវិធី​ទូរទស្សន៍ កម្មវិធី​ចំរៀង ការបញ្ជាទិញ​កម្មវិធី​ផ្សេងៗ នៅលើ គេហទំព័រ វល្លិ​ត​កូដ ដោយ​គ្រាន់តែ​ទូទាត់​ការបង់ប្រាក់​ពី​គណនី​ទូរស័ព្ទ​របស់​ពួកគេ​ដោយផ្ទាល់ ។
  
“​ភាគច្រើន​នៃ​ផលិតផល​របស់​យើង​ត្រូវបាន​បង្កើតឡើង​ដើម្បី​បំពេញ​តំរូវការ​របស់​អ្នកប្រើប្រាស់​ជាពិសេស សម្រាប់​សហគមន៍​អ្នកលេង​ហ្គេម​លើ​ទូរស័ព្ទដៃ​”​យោងតាម​ប្រសាសន៍​របស់លោក តូ សុខ​ណា​ង អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន​ហ្វ​រ៉េ​ស អ៊ិន​ធឺ អ៊ែ​ក​ទីវ (​ខេ​ម​បូ​ឌា​) ឯ​.​ក ។​លោក​បាន​បន្ថែមទៀតថា “​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​បើកឱកាស​អោយ​អតិថិជន​របស់ មិត្ត​ហ្វូ​ន អាច​ទូរ​ទាត់​ការបង់ប្រាក់​សំរាប់​ការបញ្ជាទិញ វ៉​ច​ឆើ ពី វល្លិ​ត​កូដ បាន​ទូរ​ទាំង ២៥ ខេត្ត ក្រុង ក្នុងប្រទេស​កម្ពុជា រួមទាំង​តំបន់​ដាច់ស្រយាល​បំផុត​ផងដែរ​”​។

​ទោះបីជា​ប្រជាជន​កម្ពុ​ជាមាន​ចំនួន​ជាង​២០ លាន​នាក់ ជា​អ្នកប្រើប្រាស់​ទូរ​ស័​ព្ធ​ដៃ ក៍​ប៉ុន្តែ​ការកើនឡើង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​មានតែ​៧%​នៃ​ប្រជាជន​កម្ពុជា​ជា​អ្នក​ប្រើ​ប័ណ្ណ​ឥណ្ណ​ពន្ធ​(Debit Card), ​សម្រាប់​ប្រើប្រាស់​ក្នុង​ទំរង់​ជា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល ដែលជា​ហេតុ​ធ្វើឱ្យ មានការ​លំបាក​ដល់​ការបញ្ជារ​ទិញ​ឬ​បង់ប្រាក់​តាម​អន​ឡាញ Cashless មិនសូវមាន​ដំណើរកា​រ​ល្អ​។ ការទូទាត់​បង់ប្រាក់​ផ្ទាល់​តាមរយៈ​ទឹកប្រាក់​ក្នុង​គណនី​លេខ​ទូរស័ព្ទ នឹង​ការបង់ប្រាក់​តាមរយៈ​ដៃគូ​សហការ​អន​ឡាញ​ផ្សេងទៀត​កាន់តែ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​បន្ថែមទៀត​។​            
​វល្លិ​ត​កូដ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ទិញ​ផលិតផល​ឌីជីថល​របស់ខ្លួន​តាម​រយៈ​បណ្តាញ​ទូទាត់​ងាយស្រួល​និង​ទំនុកចិត្ត​ខ្ពស់​។ លើសពីនេះទៅទៀត​ដើម្បី​បើក​ប្រតិបត្តិ​ការអោយ​កាន់​តែមាន​ភាពងាយស្រួល វល្លិ​ត​កូដ​ក៍បាន​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​ដទៃទៀត​ចំនួន​ជាង ១០ ក្នុងប្រទេស​ចំនួន ៤ នៅ​អាស៊ី​ផងដែរ ។        

​ដោយ​ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន ហ្វ​រ៉េ​ស អ៊ិន​ធឺ អ៊ែ​ក​ទីវ (Forest Interactive), វល្លិ​ត​កូដ​កម្ពុជា បានផ្តល់​ជូន​នូវ​ប័ណ្ណ​ទូទាត់​ហ្គេម​អន​ឡាញ ប័ណ្ណ​ទូទាត់​សំរាប់​កម្មវិធី​ទូរទស្សន៍ កម្មវិធី​ចំរៀង ការបញ្ជាទិញ​កម្មវិធី​ឌីជីថល​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា Mobile Legends Diamond, Garena Shells, Steam Wallet, PUBG Mobile, PSN, Nintendo, Xbox, Netflix, iTunes, Amazon និង Google Play ។​
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​kh.wallet-codes.com ​។​

  
​អំពី​ក្រុមហ៊ុន ហ្វ​រ៉េ​ស អ៊ិន​ធឺ អ៊ែ​ក​ទីវ (Forest Interactive) (​គិត​ត្រឹម​ខែ​កុ​ម្ភះ​ឆ្នាំ ២០២១)
​ហ្វ​រ៉េ​ស អ៊ិន​ធឺ អ៊ែ​ក​ទីវ (Forest Interactive) ជា​ក្រុមហ៊ុន​ដែល​បង្កើត​នូវ​ថ្នាល​ទូរស័ព្ទ​ចល័ត (Mobile Platform) ដែល​អាចឱ្យ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត និង អ្នកផ្តល់​មាតិកា (Content) បង្កើត​បទពិសោធន៍​ថ្មី​សំរាប់​អតិថិជន​អោយ​កាន់តែ​ប្រសើរ​ជាមួយនឹង​ប្រ​ព័​ន្ឌ​ដែល​អាច​ផ្លាស់ប្តូរ​តាម​បំណង​បាន​និង​ងាយស្រួល​ប្រើ​។ ជាមួយនឹង​បទពិសោធន៍​ឧស្សាហកម្ម​អស់​រយៈពេល​ជាង​មួយ​ទសវត្ស ហ្វ​រ៉េ​ស អ៊ិន​ធឺ អ៊ែ​ក​ទីវ (Forest Interactive) បាន​ពង្រីក​សាខា​របស់ខ្លួន​តាមរយៈ​ការចូលរួម​នៃ​ក្រុម​បុគ្គលិក​ចំនួន ២៨ សញ្ជាតិ​នៅក្នុង​ការិយាល័យ​ប្រចាំ​តំបន់​ចំនួន ១៧ និង​ប្រទេស​ចំនួន ៣៩ ដោយ​ប្រតិបត្តិការ​តាមរយៈ​ការ​ផ្តល់នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​ទូលំទូលាយ​ដល់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ជាង ៩០ និង​ដៃគូ​មាតិកា (Content Providers) ចំនួន ១២០ ដែលមាន​សមត្ថភាព ទទួលបាន អតិថិជន ជាង ១,៤​ពាន់​លាន​នាក់ នៅ​ទូទាំង​ពិភពលោក​៕

×