Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក រៀបចំ​ការប្រកួត​ស្តីពី​ភាពជា​ដៃគូ​ផ្នែក​កសិកម្ម នៅ​កម្ពុជា​

​ភ្នំពេញ ៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) បានរៀបចំ​បង្កើត​ការប្រកួតប្រជែង​ថ្មី​មួយ​សម្រាប់ វិស័យ​ឯកជន ក្នុង​ភាពជា​ដៃគូ​ក្នុង​ផ្នែក​កសិកម្ម ទាក់ទង​នឹង​បញ្ហា​ប្រឈម​សំខាន់ៗ នៅក្នុង​វិស័យ​កសិកម្ម របស់​ប្រទេស​កម្ពុជា ដូចជា ការប្រើប្រាស់​ប្រព័ន្ធ​រក្សា​ភាព​ត្រជាក់​លទ្ធភាព ក្នុងការ​ទុកដាក់​ក្នុង​ឃ្លាំង និង​ផ្នែក​ភស្តុភារ​។

​លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy បាន​មានប្រសាសន៍ ថា​៖ «​សហរដ្ឋអាមេរិក គឺជា​ដៃគូ យូរអង្វែង របស់​ប្រទេស​កម្ពុជា និង​វិស័យ​កសិកម្ម​ក្នុងប្រទេស​នេះ​។ ការប្រកួតប្រជែង​នេះ មានបំណង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក និង ក្រុមហ៊ុន​អន្តរជាតិ​រក​ដំណោះស្រាយ​ថ្មីៗ ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា ដោយ​ពង្រីក​ទីផ្សារ កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ភស្តុភា​រហើយ និង ជំរុញ​ការវិនិយោគ និង​ការចូលរួម​របស់ វិស័យ​ឯកជន​នៅក្នុង​ខ្សែសង្វាក់ ផលិតកម្ម​ទាំងមូល​ក្នុង​វិស័យ​កសិកម្ម​»​។

​ការប្រកួតប្រជែង នេះ ដែល​បាន​បើក នៅ​ថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២១ នឹង​ផ្តល់ជំនួយ ក្នុង​ទឹកប្រាក់​ចំនួន ៣,៥ លាន​ដុល្លារ ដល់​ក្រុមហ៊ុន​ឯកជន​។ ក្រុមហ៊ុន​នានា ក៏​តម្រូវ ឲ្យ​ផ្តល់នូវ​ដៃគូ​ហិរញ្ញប្បទាន​មួយ ទល់នឹង​មួយ ហើយ​ធ្វើការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​បន្ទាន់​បំផុត ក្នុង​ការងារ​ទាក់ទង នឹង​ប្រព័ន្ធ​រក្សា​ភាព​ត្រជាក់​លទ្ធភាព​ក្នុងការ​ទុកដាក់​ក្នុង​ឃ្លាំង និង​ផ្នែក​ភស្តុភារ នៅក្នុង​វិស័យ​កសិកម្ម​។ ការប្រកួត​នេះ មានបំណង​ជួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ របស់​ប្រទេស​កម្ពុជា ឲ្យ​សម្រេច​ជោគជ័យ លើ​អាទិ​ភាពជា​យុទ្ធសាស្ត្រ ក្នុង​ផែនការ​អភិវឌ្ឍ​ក្នុង​វិស័យ​កសិកម្ម ឆ្នាំ ២០១៩ – ២០២៣ របស់ខ្លួន ជាមួយនិង​ដំណោះស្រាយ​ផ្អែក​តាម​ទីផ្សារ​។

​ស្ថានទូត​សហរដ្ឋអាមេរិក កំពុង​ទាញ​ការចាប់អារម្មណ៍​លើ​ការដែល​កម្មវិធី​ដៃគូ​របស់ខ្លួន រួមចំណែក​ដល់​ការអភិវឌ្ឍ របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំនេះ ជា​ផ្នែក​មួយ នៃ​យុទ្ធនាការ​កម្ពុជា​-​អាមេរិក ២០២១ ឬ «AmCam 2021» ។ នៅ​ត្រីមាស​ទី​១ នៃ​ឆ្នាំ នេះ ស្ថានទូត ផ្តោតលើ​ប្រធានបទ​វិបុលភាព និង និរន្តរភាព​។​

​ការប្រកួតប្រជែង​នេះ​នឹង​បញ្ចប់ នៅ​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១​។ ភាគី​ពាក់ព័ន្ធ​មាន​ចំណាប់អារម្មណ៍ សូម​ចូល​មើល​ក្នុង​គេហទំព័រ ៖ https://www.mspgrants.com/cambodia/ ដើម្បី​យល់ដឹង​បន្ថែម​ពី​ឱកាស​មួយ​នេះ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

×