ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងបានប្រើដាវកាប់ទៅលើបុរសម្នាក់ពីក្រោយ ដែលឈប់ម៉ូតូនិយាយទូរស័ព្ទបណ្តាលឱ្យរងរបួសធ្ងន់ រួចប្លន់រួចយកម៉ូតូទៅបាត់។ ករណីនេះនៅជិតក្លិបសេះមាស ក្នុងភូមិដំណាកធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពី រំលងអធ្រាត្រចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ កាន់ កុសល ភេទប្រុសអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ។ រីឯម៉ូតូដែលជនសង្ស័យប្លន់យកនោះម៉ាកBEAT ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1HN -8376 ។ ក្រោយកើតហេតុ ជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្ដឹងភ្លាមៗទេ ដោយគេជួយដឹកទៅមន្ទីរពេទ្យដែលនៅក្បែរនោះដើម្បីជួយសង្គ្រោះ៕ រក្សាសិទ្ធិដោយ៖សួង សាម
