ភ្នំពេញ៖ វិបត្តិកូវីដ-១៩ បានបន្ដអូសបន្លាយ និងកំពុងរីករាលដាលកាន់តែខ្លាំងឡើងនៅកម្ពុជា រហូតដល់ ចូលទៅក្នុងសហគមន៍ ដែលគេហៅថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅដើមឆ្នាំ២០២១នេះ ដែលជា ឆ្លងលើកទី៣ និងបានធ្វើឲ្យអាជីវកម្មជាច្រើន ចាប់ផ្ដើមរងផលប៉ះពាល់ជាបណ្ដើរៗជាថ្មីម្តងទៀត។
អាជីវកម្មដែលរងផលប៉ះពាល់ បានបង្ហាញពីការរកស៊ីមិនសូវចំណេញ ឬរកស៊ីខាត ដែលកក្តាទាំងអស់ នេះ បានកំពុងធ្វើឲ្យអគ្គនាយកដ្ឋានពន្ធដារ ដែលជាអ្នកប្រមូលចំណូលជូនរដ្ឋ លើកឡើងពីក្តីកង្វល់នឹងការប្រមូលចំណូល ដែលអាចនិងធ្លាក់ចុះដូចគ្នាផងដែរ។
នៅក្នុងកម្មវិធីប្រកាសដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពី ការព្រួយបារម្ភរបស់លោក ចំពោះព្រឹត្តិការណ៍ នៃការឆ្លង រាលជំងឺ កូវីដ ១៩ ក្នុងសហគមន៍ ២០កុម្ភៈ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ផែនការប្រមូលចំណូលពន្ធ ក្នុងឆ្នាំ២០២១។
ព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ សហគមន៍២០កុម្ភៈ ដែលកំពុងរាតត្បាតកាន់តែខ្លាំងនេះ ក៏កំពុងធ្វើឲ្យឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកើតក្តីកង្វល់យ៉ាងខ្លាំងណាស់ដែរ ដ្បិតថាព្រឹត្តិការណ៍នេះ អាចធ្វើឲ្យការប្រមូលពន្ធនៅឆ្នាំនេះ មិនគ្រប់តាមផែនការ ដែលបានកំណត់នោះទេ។
ឯកឧត្តម គង់ វិបុល មានប្រសាសន៍ថា” ពន្ធដានិយាយទៅ ព្រួយ ព្រួយខ្លាចមិនគ្រប់ផែនការ បើពន្ធដា មិនគ្រប់វាអាចជាបញ្ហាច្រើនចំពោះថវិការជាតិ ហើយយើងខ្ញុំព្រួយណាស់ វាជាសំពាធមួយសម្រាប់ពន្ធ ដាដែរ ដើម្បីទ្រទង់ថវិការជាតិ ។ ទន្ទឹមនិងការព្រួយបារម្មនេះ ប៉ុន្តែឯកឧត្តម លើកឡើងថា និងខិតខំ ដោយមិនដេកផ្សំសងំដួល ថាចំណូលរកអត់បានដោយសារកូវីដទេ យើងខ្ញុំមិនដែលច្រានចោលការ ទទួលខុសត្រូវ ដោយខិតខំធ្វើយ៉ាងណា ព្យាយាមនិងប្រមូលពន្ធឱ្យបានគ្រប់ផែនការតាមការកំណត់ របស់រាជរដ្ឋាភិបាល”។ បើតាមឯកឧត្តម គង់ វិបុល ការប្រមូលពន្ធធ្វើតាមអនឡាញ ដែលមិនជួបផ្ទាល់ ក៏និងជម្រុញឱ្យការប្រមូលពន្ធគ្រប់ទៅតាមផែនការផងដែរ។
អគ្គនាយកដ្ឋានពន្ធដារបាន អភិវឌ្ឍប្រព័ន្ធរួចរាល់នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាម អនឡាញ ដើម្បី សម្រួលការដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ។
ប្រព័ន្ធនេះ ដើម្បីពង្រឹងសេវាផ្នែកចាត់ចែងលិខិតប្រកាសពន្ធជូនអ្នកជាប់ពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស័ក្ដិសិទ្ធិភាព ធានាបាននូវ តម្លាភាពភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា និង ភាពជឿទុកចិត្តក្នុងការផ្ដល់សេវាជូនដល់អ្នកជាប់ពន្ធ » ។ អ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាសទាំងអស់ ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើ ប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ចាប់ពីខែមីនា ឆ្នាំ២០២១ នេះតទៅ ៕
រក្សាសិទ្ធិដោយ៖CEN


