Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យ​មែន ក្រុមចោរ​មួយក្រុម​ខំប្រឹង​គាស់​ផ្ទះ​ទាំងយប់ ស្មាន​តែមាន​របស់​មាន​តម្លៃ ទីបំផុត​លួចបាន​តែ​កង្ហារ​មួយ និង​Speaker កញ្ចាស់​មួយ​ប៉ុណ្ណោះ​

​ភ្នំពេញ ៖ ក្រុមចោរ​៣​នាក់​បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង ស្ថិតនៅ​ចំណុច​ផ្លូវលំ​ភូមិ​ថ្មី​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៣​និង​៣០​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ​ផាត់ ជា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​លក់​បាញ់​សុង​ស្នាក់នៅ​ចំណុច​ខាងលើ​។​

​តាម​ប្រភពព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ទៅលេង​ស្រុក ហើយ​ចាក់សោរ​ផ្ទះ​ទុកចោល​លុះ​ថ្ងៃទី​២៨ ខែកុម្ភៈ​ឆ្នាំ​២០២១ គាត់​ត្រឡប់​មកពី​ស្រុក​វិញ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ចំហរ​ទើប​រូបគាត់​ឆែក​តាម​កា​ម៉េ​រ៉ា​សុវត្ថិភាព ក៏​ឃើញ​មាន​ចោរ​៣​នាក់ បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​របស់គាត់ ដោយសារ​សម្ភារ​ដែល​បាត់បង់​បន្តិចបន្តួច រូបគាត់​មិនបាន​ទៅ​ដាក់​ពាក្យបណ្តឹង​អ្វី​នោះទេ​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×