Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង “​ក្រមុំចាស់​ប៉ះ​ក្មេងស្ទាវ​” រំពឹងថា មាន​អ្នកគាំទ្រ​ច្រើន

spot_img

ភ្នំពេញ​-​រឿង “​ក្រមុំចាស់​ប៉ះ​ក្មេងស្ទាវ​” ត្រូវបាន​ដាក់​សម្ពោធ​ជា​ផ្លូវកា​រហើយ កាលពី​ល្ងាច​ថ្ងៃទី​២៧ កុម្ភៈ ក្រោម​វត្តមាន​របស់​តារា​សម្តែង ជាច្រើន​ដួង នៅ​ផ្សារ​ទំនើប​សុ​វណ្ណា ខណៈពេល​ដែល​រឿង​មួយ​នេះ ត្រូវបាន​សម្រិតសម្រាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

លោក​អ៊ិន សុ​ភិន ថៅកែ​ផលិតកម្ម​មហាហង្ស​បាន​ថ្លែងឲ្យដឹងថា រឿង “​ក្រមុំចាស់​ប៉ះ​ក្មេងស្ទាវ​” ដែល​តួឯក​ស្រី​សម្ដែង​ដោយ​អ្នកនាង​សុខ សោ​ម៉ា​វត្តី ប៉ះ​ជាមួយ​តួឯក​ប្រុស​លោក​ខេ គឺជា​រឿង​បែប​កំប្លែង កាច់​កុង ឌឺដង និង​មនោសញ្ចេតនា​ចាក់​ដោត​អារម្មណ៍​ទស្សនិកជន ជាពិសេស​ស្រទាប់​យុវវ័យ​។ លោក​ថា រឿង​នេះ​បាន​សម្រិតសម្រាំង​​ការផលិត​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​ផ្ដោត​លើ​គុណភាព​ជា​ចំបង​ដែល​បាន​ចំណាយ​អស់​ជាង​៤​ម៉ឺន​ដុល្លារ​។​

លោក​អ៊ិន សុ​ភិន អះអាងថា ដើម្បី​តម្រូវ​ទីផ្សារ​មហាហង្ស​បាន​ពង្រឹង​ការផលិត​ជា​ខ្លាំង​ដោយ​ផ្ដោតលើ​គុណភាព​ខណៈ​ដែល​មហាហង្ស​មិន​ផ្ដោត​លើ​ការ​ចំនេញ​ជាធំ​នោះទេ​គឺ​មាន​ឆន្ទះ​ក្នុង​ការលើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យមាន​ភាព​រីកចម្រើន​។​

ផលិតកម្ម​មហាហង្ស​បាន​ត្រៀម ៦​រឿង សម្រាប់​ដាក់​បញ្ចាំង​នៅ​ឆ្នាំ​២០១៨ រឿង “​ក្រមុំចាស់​ប៉ះ​ក្មេងស្ទាវ​” នេះ​មាន​ដូចជា​រឿង “​អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ​” “​ផ្លូវ​មរណៈ​” “​កញ្ចក់​” “​ផ្ទះ​ចុង​ភូមិ​” “​ព្រលឹង​” និង​រឿង​ណូលី​ណូ​ឡា​” ជាដើម​គឺ​បាន​ផលិត​រួចរាល់​ហើយ​ដោយ​ត្រៀម​តែ​ថ្ងៃ​ដាក់​បញ្ចាំង​តែប៉ុណ្ណោះ​។​

សូមបញ្ជាក់​ថា រឿង “​ក្រមុំចាស់​ប៉ះ​ក្មេងស្ទាវ​” នឹង​ចាប់ផ្ដើម​ដាក់​បញ្ចាំង​ចាប់ពី​ថ្ងៃ​ទី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៨ តទៅ​នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ទាំងអស់​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​សៀមរាប​៕ ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×