Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ស្ទើរភ្លើង ! ចូល​ប្លន់​ផ្ទះ​វី​ង ត្រូវ​ម្ចាស់ផ្ទះ​ដណ្តើមបាន​កាំភ្លើង ដេញ​បាញ់​វិញ រត់ចោល​ថង់​លុយ និង​ម៉ូតូ ទាំង​ព្រលឹងចុងសក់

​ភ្នំពេញ ៖ កាលពីពេល​ថ្មីៗ​នេះ មាន​ករណី​ប្លន់​ប្រដាប់អាវុធ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​ចោរ​ម្នាក់​បាន​ជិះ​ម៉ូតូ​ស្កុប​ពី​១​គ្រឿង ផ្លាកលេខ 1BX-5216 និង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បាន​ចូល​ប្លន់​ម្ចាស់ផ្ទះ​វី​ង​មួយកន្លែង ស្ថិតនៅ​ត ា​ម​បណ្តោយ​ផ្លូវ ២១៧ ភូមិ​ទ្រា​៣ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​តែ​យ៉ាងណា ដោយសារតែ​ចោរ​រូបនេះ ប្រហែល​មានបទពិសោធន៍​នៅ​ស្ទើរ និង​ចិត្ត​មិនសូវ​សឿង បាន​បោះថង់​លុយ​រត់ចេញ​ក្រៅ​ទាំង​ព្រលឹងចុងសក់ ដោយ​ប​ន្យ​ល់​ទុក​ម៉ូតូ​របស់ខ្លួន​នៅ​កន្លែងកើតហេតុ ក្រោយ​ម្ចាស់​វី​ង​ប្រតាយប្រតប់​របូត​កាំភ្លើង​ពី​ដៃ ហើយ​ម្ចាស់ផ្ទះ​ដេញ​បាញ់​វិញ ប៉ុន្តែ បាញ់​ពុំ​ផ្ទុះ​នោះទេ​។​

​នេះ​បើ​យោងតាម​វីដេអូ​កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​ឲ្យ​ឃើញ​ចោរ​ម្នាក់​នោះ បាន​ឈរ​ជាមួយ​ម៉ូតូ​ស្កុប​ពី នៅ​ចិញ្ចើមផ្លូវ និង​បន្ទាប់មក ក៏បាន​សម្រេចចិត្ត​ដើរចូល​ទៅក្នុង​ផ្ទះ​វី​ង ហើយ​ដក​កាំភ្លើង​ភ្ជង់​ម្ចាស់ផ្ទះ រួច​ប្រមូល​លុយ​ពី​ក្នុង​ថតតុ​ដាក់ចូល​ស្បោង​ខ្មៅ​។ ប៉ុន្តែ នៅពេល​ធ្វើ​ប្រមូល​អស់ បម្រុង​ចាកចេញ ក៏ត្រូវ​ម្ចាស់​វី​ង​ដែលមាន​ភាពក្លាហាន បាន​ប្រតាយប្រតប់​រហូត​ដណ្តើមបាន​កាំភ្លើង​ពី​ដៃ ជាហេតុ​ធ្វើ​ឲ្យ​ចោរ​រូបនេះ ភ័យ​ស្លន់ស្លោ បោះចោល​ថង់​លុយ​វិញ រត់​យករួចខ្លួន​ចោល​ម៉ូតូ​ទាំង​ព្រលឹងចុងសក់​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×