Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តតាកែវ បានចាប់ផ្តើម​ហើយ​

​តាកែវ​៖ ថ្ងៃ​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វា​សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នា​ថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២១​នេះ ខេត្តតាកែវ​បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ដល់​មន្ត្រី​ជួរមុខ​គឺ​មន្ត្រី​សុខាភិបាល​និង​នគ​បាល ក្នុងនោះ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​មន្ត្រី​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ ដែល​នឹងត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ទាំងអស់ សូមកុំ​មានការ​ព្រួយបារម្ភ​បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​រួច ព្រោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​យើង​ជា​ច្រើ​នាក់ បាន​ចាក់​ធ្វើជា​គំរូ​មុនគេ ហើយ​មិនទាន់មាន​អ្នកណាម្នាក់​មាន​បញ្ហា​អ្វី​នោះទេ ម្យ៉ាងទៀត​មុននឹង​ចាក់​វ៉ាកសាំង ក្រុមគ្រូពេទ្យ​បានធ្វើការ​ពិនិត្យ​សុខភាព​បងប្អូន​ជាមុន​ទើប​សម្រេច​ថា​ចាក់​ឬ​មិន​ចាក់​។​

​លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា សម្រាប់​ខេត្តតាកែវ​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ចំនួន​៩​ពាន់​ដូ​ស សម្រាប់​ចាក់​មនុស្ស​ចំនួន​៤៥០០ នាក់ ហើយ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅថ្ងៃនេះ ធ្វើឡើង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ដោយ​ដំបូង​យើង​ចាក់​ចំពោះ​មន្ត្រី​សុខាភិបាល និង​កងកម្លាំង​នគរបាល​ហើយ​នៅ​ថ្ងៃ​បន្តបន្ទាប់​យើង និង​បន្ត​ចាក់​ដល់​មន្ត្រី​សុខាភិបាល និង​កងកម្លាំង​នគ​បាល​ទាំង​នៅតាម​មន្ទីរពេទ្យបង្អែក​ទាំងអស់​នៅក្នុង​ខេត្ត​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​បន្តថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​នេះ គឺ​ចាក់​ចំពោះ​មនុស្ស​ដែលមាន​អាយុ​១៨​ឆ្នាំ​ដល់​៥៩​ឆ្នាំ​ហើយ ក្នុង​មនុស្ស​ម្នាក់ៗ​ត្រូវ​ចាក់​ចំនួន​២​ដង ទើប​មាន​ប្រសិទ្ធភាព​៕ រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

×