Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០១ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយ​ស្មារតី​ប្រមូលផ្តុំ និង​ម្ចាស់ការ ហេតុនេះ​ការងារ​របស់​អ្នក​ដំណើរការ​ដោយ​ងាយស្រួល កិច្ចការ​គ្រប់យ៉ាង​សុទ្ធតែ​មាន​លទ្ធផល​ដូច​បំណង​។ លុយកាក់ ការងារ​អំណោយផល​ល្អ នាំ​មក​ឲ្យ​អ្នក​នូវ​ប្រភព​ចំណូល​ដ៏​ពេញចិត្ត​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ស​។ អ្នក​យក​អាសា​ឆ្នាវក​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ល្អ​ធ​ម្យ​ម​។ ការងារ​ត្រូ​ប្រយ័ត្នប្រយែង​ក្នុង​គ្រប់​ការសម្រេចចិត្ត ចង់​សម្រេច​កិត្ត​ការ​បាន​ល្អ​ក្រៅពី​សមត្ថភាព​ចាំបាច់​ត្រូវ​មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការដោះស្រាយ​បញ្ហា​។ លុយកាក់ ស្ថិរភាព តែ​ចាយវាយ​ត្រូវ​ចេះ​សន្សំសំចៃ​ទើប​មិន​ប្រឈម​ការខ្វះខាត ទៅ​ថ្ងៃ​ខាងមុខ​។ មនោសញ្ចេតនា ត្រូវ​ចេះ​ដោះស្រាយ​ការយល់ច្រឡំ​រវាង​អ្នក​ទាំង​២ កុំ​ទុកឲ្យ​ក្លាយជា​ទំនាស់​ធំ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ​នាំ​សំណាង​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ប្រព្រឹត្តទៅ​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ អាស្រ័យ​ដោយ​ភាពម្ចាស់ការ សកម្ម​ក្នុង​ការងារ​របស់​អ្នក​។ ពេល​នេះ​គួរ​អាន​បន្ថែម​ចំណេះដឹង​អំពី​ហិរញ្ញវត្ថុ នឹង​ជួយ​ជា​ប្រយោជន៍​សម្រាប់​អ្នក​យ៉ាងច្រើន​ក្នុង​ការងារ​។ មនោសញ្ចេតនា មានឱកាស​បង្ហាញ​ក្តីស្រឡាញ់​របស់​ខ្លួន​ចំពោះ​ដៃគូ ប្រឹងប្រែង​ឲ្យបាន​ល្អ ដើម្បី​បង្រួញ​គម្លាត​រវាង​គ្នា​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំថោះ​៕

​ឆ្នាំ​ថោះ ៖ រាសី​ស្រុតចុះ​។ ការងារ​រង​សម្ពាធ​ធំ​ដោយ​ត្រូវ​ប្រឈម​នឹង​ការលំបាក​ផង និង​ការ​ចំអក​រិះគន់​ផង ត្រូវ​នឹងនរ​រក​វិធី​ដោះស្រាយ​។ លុយកាក់ មិនល្អ ចូរ​រក្សា​លុយកាក់​ឲ្យបាន​គត់មត់​។ ទិស​នាំ​លាភ​ទិស​ឦសាន្ត តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំខាល​៕

​ឆ្នាំ​រោង ៖ រាសី​ស្រុតចុះ​។ ការងារ គួរ​លើកកម្ពស់​ការប្រុងប្រយ័ត្ន​ព្រោះ​គូប្រជែង តែង​ព្យាយាម​រក​វិធី​កម្ចាត់​អ្នក មុន​ពេល​សម្រេច​ចិត្ត​អ្វីមួយ​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ បញ្ចៀស​ការ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​។ លុយកាក់​ចាយវាយ​ត្រូវ​សន្សំសំចៃ ដើម្បី​កុំឲ្យ​ប្រឈម​នឹង​ការ​ខ្ចីបុល​។ មនោសញ្ចេតនា ត្រូវ​ចេះ​អធ្យាស្រ័យ​ដើម្បី​កំហិត​ការ​ឈ្មោះ​ប្រកែក​នាំ​ឲ្យ​របួស​ផ្លូវចិត្ត​ទាំងសងខាង​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ គួរ​បែងចែក​ការងារ​ឲ្យបាន​ត្រឹមត្រូវ​យកចិត្តទុកដាក់​ពង្រីក​ស្មារតី​សាមគ្គីភាព គ្រប់យ៉ាង​នឹង​អំណោយផល​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ លុយកាក់ មិន​ត្រូវ​យក​តាម​ខ្លួន​ច្រើន​នូវ​លុយកាក់ និង​ទ្រព្យ​មានតម្លៃ​ពេលចេញ​ក្រៅ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំថោះ​៕

​ឆ្នាំ​មមី ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ​បន្ថែម ដើម្បី​លើកកម្ពស់​សមត្ថភាព​ធ្វើការ​របស់​ខ្លួន​។ លុយកាក់ ពុំ​មាន​ឱកាស​រក​លុយ​មិន​គួរ​មានៈ​ធ្វើ​អ្វី​តាម​ការ​នឹក​ចង់​របស់ខ្លួន​។ មនោសញ្ចេតនា​គួរលៃ​ទុក​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍​។ ទិស​នាំ​លាភ​និរតី តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំខាល​៕

​ឆ្នាំ​មមែ ៖ រាសី​ស្រុតចុះ​។ ការងារ ពុំមាន​ប្រយោជន៍​សម្រាប់​រាល​ការសម្រេចចិត្ត​ពាណិជ្ជកម្ម ត្រូវ​យកចិត្តទុកដាក់​កសាង​ទំនាក់ទំនង​ឲ្យបាន​ច្រើន​។ លុយកាក់ ត្រូវ​បញ្ចៀស​ប៉ះទង្គិច​ជាមួយ​អ្នក​ដទៃ​ពុំនោះ​ទេ អ្នកដឹង​ខាតបង់​សេដ្ឋកិច្ច​។ មនោ​សញ្ចេ​ត ដោយសារ​តែ​ដៃគូ​ធ្វើការ​ដែល​អ្នក​មិន​ពេញចិត្ត​នាំ​ឲ្យ​មួម៉ៅ​គ្មាន​ហេតុផល​បង្ក​ជា​ទំនាស់​ធំដុំ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ឦសាន្ត​។ ពណ៌​នាំ​សំណាង​ខៀវ ខ្មៅ​។ អ្នក​យក​អាសា​ឆ្នាំកុរ​៕

​ឆ្នាំ​វក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយ​ភាពឈ្លាសវៃ និង​សមត្ថភាព​ធ្វើការ​ល្អ​ដែល​រាល់​ការលំបាក សុទ្ធតែ​ត្រូវបាន​អ្នក​ដោះស្រាយ​ដោយ​រលូន គ្រប់យ៉ាង​ដំណើរការ​ដោយ​ជោគជ័យ​។ លុយកាក់​ហូរហៀ មាន​ឱកាស​ទទួល​លាភ​ដល់ផ្ទះ​។ មនោសញ្ចេតនា ជា​ពេល​ដ៏​អស្ចារ្យ​ដើម្បី​សម្តែង​ម​ញ្ចេ​ត​នា​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ខៀវ​។ អ្នក​ជួយ​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំ​រកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ មាន​ឱកាស​ច្រើន ដើម្បី​ពង្រីក​បុព្វហេតុ​ពេល​ត្រូវបាន​ថ្នាក់លើ​ជឿជាក់ លើកតម្កើង និង​បង្ក​លក្ខណៈ​ឲ្យទទួល​ភារៈ​សំខាន់ៗ​។ លុយកាក់​ល្អប្រសើរ​ចំណូល​កើនឡើង​, ប៉ុន្តែ​មិន​ត្រូវ​លោភលន់​។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ខៀវ​។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ ប្រយ័ត្ន​ធ្លាក់​ចូល​អន្ទាក់​គូសត្រូវ គ្រប់យ៉ាង​ត្រូវ​នឹងនរ​ទើប​មាន​ទិស​ដោះស្រាយ​ត្រឹមត្រូវ​បំផុត​។ លុយកាក់ ងាយ​មាន​ហានិភ័យ​ក្ស័យធន ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា ត្រូវ​មាន​ពេល​ច្រើន​សម្រាប់​គូស្នេហ៍ ប្រសិន​មិន​ដូច្នេះ​ទេ មនោសញ្ចេតនា​របស់​អ្នក​ទាំង​២ ពិបាក​អាច​រឹងមាំ និង​រីកចម្រើន​បាន​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​កុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ល្អប្រសើរ ត្រូវ​លៃ​ពេល​សម្រាក​ឲ្យបាន​គ្រប់គ្រាន់​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ លុយកាក់ មាន​ឱកាស​រក​ប្រាក់​ល្អ កុំ​ខកខាន​ឲ្យសោះ​។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល​។ ទិស​នាំ​លា​ទិស​ខាងជើង តំណម​ទិ​សរតី​។ ពណ៌​នាំ​សំណាង​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំខាល​៕​

spot_img
×