ភ្នំពេញ ៖ ក្រុមចាប់ជំរិតចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបាញ់ស្លាប់ នៅក្បែររបងភូមិគ្រឹះ បន្ទាប់ពី រៀចចំគម្រោង ចាប់ជំរិតចាប់ជំរិត អតីតប្រធានសាខាអគ្គិសនី ខេត្តកំពង់ចាមដល់ក្នុងភូមិគ្រឹះ ហើយបានបែកធ្លាយ ត្រូវកម្លាំង សមត្ថកិច្ចត្រៀមចាំកម្ទេច ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោប្រមាណ១១ព្រឹកថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០២១ នៅចំណុចវិឡាលេខ ២០ ក្នុង បុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនជនល្មើស ដែលត្រូវសមត្ថកិច្ច បាញ់ស្លាប់នោះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដែលក្នុងនោះ មានម្នាក់ដែលគេស្គាល់ថា អតីតអ្នកបើករថយន្តឲ្យឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គិសនីខេត្តកំពង់ចាម ដែលជាជនរងគ្រោះ។
តាមរយៈឱ្យតម្រុយ និងថៅកែបានដឹងពីផែនការមុន ក៏បានប្ដឹងទៅកម្លាំងសមត្ថកិច្ច ករងរាជអាវុធហត្ថរាជធានីភ្នំពេញ មុនពេលពួក ជនសង្ស័យមកធ្វើសកម្មភាព ៣ទៅ៤ថ្ងៃមុន ដោយកម្លាំងពួនសម្ងំ នៅក្នុងភូមិគ្រឹះម្ចាស់រងគ្រោះ រួចជាស្រេច រង់ចាំក្រុមជនសង្ស័យមកធ្វើសកម្មភាពជាក់ស្ដែង ។ ថៅកែដែលជាជនរងគ្រោះមាន ឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គិសនី ខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ដែលមានទ្រព្យស្ដុកស្ដម្ភ ជំនួញដេញថ្លៃផ្គត់ផ្គង់ អគ្គិសនីនៅតាមបណ្ដាខេត្តមួយចំនួន ។
តាមព័ត៌មានឲ្យដឹងថា ជនល្មើស ក្នុងនោះមានម្នាក់ ដែលជាអតីតអ្នកបើកបរ ឲ្យមន្ត្រីអគ្គិសនីរូបនោះ បានរៀបចំគម្រោងចាប់ជំរិត ចំនួន ១លានដុល្លារ ពីជនរងគ្រោះ ។ នៅក្នុងសកម្មភាព ជនសង្ស័យក៏បានទៅទាក់ទង អ្នកបើករថយន្ត របស់ជនរងគ្រោះក្រោយ ហើយក៏បានបែកធ្លាយ ត្រូវបានកម្លាំងកងរាជអាវុធហត្ថត្រៀមចាំអស់រយះពេល ៤ថ្ងៃមកហើយ ។ នៅពេល ដែលជនសង្ស័យជិះរថយន្តមួយគ្រឿង ចូលទៅដល់ចូលទៅក្នុងផ្ទះ ចាក់សោពីក្នុង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដែលត្រៀមចាំ នៅខាងលើបាញ់ស្រោច បណ្តាលឲ្យជនសង្ស័យ ៤នាក់ ស្លាប់នៅក្បែររបងដោយមាន ដោយក្បែរខ្លួន មានកាំភ្លើង អាការ មួយដើមនិងខ្លី២ដើម។
ជនសង្ស័យ ៤នាក់ត្រូវគ្រាប់កាំភ្លើង ជាច្រើនគ្រាប់ និងទ្វារធ្លាយទៅដោយគ្រាប់កាំភ្លើង ។ ទោះបីជាយ៉ាងណា សមត្ថកិច្ច ពុំទាន់ផ្តល់ព័ត៌មានលំអិតណាមួយជំវិញ ការបង្ក្រាបក្រុមចាប់ជំរិតនេះឡើយ ៕ រក្សាសិទ្ធិដោយ៖សារឿន


















