ខេត្តបន្ទាយមានជ័យ ៖ ការចាប់បញ្ជូនខ្លួនជនសង្ស័យធ្វើឡើងដោយកម្លាំងនគរបាលឃាត់ខ្លួនមេខ្យល់ចំនួន ៧នាក់(ស្រីម្នាក់) ដែលនាំពលករឆ្លងដែនខុសច្បាប់គេចវេសពីធ្វើចត្តាឡីស័ក ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី១ខែមីនាឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នង ការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ជាសារណែនាំពីប្រមុខរាជរដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន និងវិធានការពីឯកឧត្តមនាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពង្រឹងការ ត្រួតពិនិត្យ និងទាប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ដែលគេចវេសពីធ្វើចត្តាឡីស័ក ដើម្បីបង្ការនិងទប់ស្កាត់កូវីដ១៩ មិនឲ្យរីករាលដាលក្នុងសហគមន៍។
លោកបានបញ្ជាក់ថា កងកម្លាំងវរៈការពារព្រំដែនគោកបានសហការគ្នាល្អជាមួយកងកម្លាំងចម្រុះដែលកំពុងឈជើង ការពារតាមបន្ទាត់ព្រំដែន បានខិតខំយកចិត្តទុកដាក់ទប់ស្កាត់ពលករដែលួចឆ្លងដែនគេចវេសធ្វើចត្តាឡីស័ក ឃាត់ជាបន្តបន្ទាប់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយកម្លាំងបានស្រាវជ្រាវឃាត់ខ្លួនមេខ្យល់ និងអ្នក ដែលនាំពលករចំណាក់ស្រុកឆ្លងដែនល្មើសច្បាប់បង្ក្រាបបាននិងឃាត់ជាបន្តបន្ទាប់ បានចំនួន៧នាក់ស្រីម្នាក់នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ ក្រោយពេលឃាត់ខ្លួនជា បន្តបន្ទាប់មេខ្យល់ចំនួន ៧នាក់ តាមចម្លើយពលករចំណាក់ស្រុក និងធ្វើការសាកសួរនិង ចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕ រក្សាសិទ្ធិដោយ៖CEN






