Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បក្សកុម្មុយនិស្ត​ចិន បាន​ឯកភាព​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​

spot_img

​នៅ​ថ្ងៃ​ទី 28 ខែ​កុម្ភៈ​គណ​បក្សកុម្មុយនិស្ត​ចិន បាន​ព្រមព្រៀង​កែទម្រង់​ស៊ីជម្រៅ​ស្ថាប័ន​គណបក្ស​និង រដ្ឋាភិបាល​ដើម្បី​កែលម្អ​មុខងារ​និង​ជំរុញ​ការអភិវឌ្ឍ​ដែល​មាន​គុណភាព​ខ្ពស់ ប៉ុន្តែ​មិន​បាន​បកស្រាយ​លម្អិត​អំពី​កំណែទម្រង់​ផ្ទៃក្នុង​ទេ​។

ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ពីង (​ស្តាំ​) បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៅ​អង្គភាព​កងទ័ព​ខេត្ត​ស៊ី​ឈួន ក្នុង​ខេត្ត​ចេង​ឌូ កាលពី​ថ្ងៃ​ទី 12 ខែ​កុម្ភៈ​។​

​ទីភ្នាក់ងារ​ស៊ីនហួ​បាន​ដកស្រង់​សេចក្តីថ្លែងការ​ណ៍​មួយប ន្ទា​ប់ពីកិច្ច​ប្រជុំ​រយៈពេល​បី​ថ្ងៃ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត ដោយ​និយាយថា ផែនការ​កំណែទម្រង់​នឹង​ត្រូវ​ដាក់ជូន​សភា ដើម្បី​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​កាល​នៅ ថ្ងៃទី 5 ខែ​មីនា​ខាងមុខ​។​

​ទីភ្នាក់ងារ​ស៊ីនហួ​លើក​ឡើង​ច្បាស់ៗ​ថា ៖ ការផ្លាស់ប្តូរ​តួនាទី​របស់​រដ្ឋាភិបាល​និង​ការបង្កើន​ប្រសិទ្ធភាព​នៃ មុខងារ​របស់​រដ្ឋាភិបាល​គឺជា​ភារៈកិច្ច​ដ៏​សំខាន់​មួយ​របស់​បក្ស​សំដៅ​កែទម្រង់​ស៊ីជម្រៅ​បក្ស​និង​បណ្តា​ផ្នែក​នៅ​មជ្ឈឹម ។ ”

​ទោះបី​ពុំទាន់​ដឹង​ច្បាស់​ថា ផ្នែក​ណា អាច​ត្រូវបាន​ច្របាច់​បញ្ចូល​គ្នា​រៀបចំ​ឡើង​វិញ ឬ​លុបចោល​ក៏ដោយ ប៉ុន្តែ​បាន​គូសបញ្ជាក់ថា កំណែទម្រង់​នេះ​នឹង​ជួយ​ពង្រឹង​ការឃ្លាំមើល​ទីផ្សារ និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ក៏​ដូចជា​ការការពារ​បរិស្ថាន​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា គណបក្ស​នឹង​ពង្រឹង​សមត្ថភាព​យោធា ប៉ុន្តែ​មិន​បាន​បញ្ជាក់​លំអិត​ទេ​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​នោះ​គណ​បក្សកុម្មុយនិស្ត​ក៏​បាន​យល់ស្រប​ថា រដ្ឋាភិបាល​ក្នុង​តំបន់​នឹង​ទទួលបាន​អំណាច​បន្ថែមទៀត ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ដោយ​ខ្លួន​នៅពេលដែល​ពួកគេ​ធ្វើ​តាម​ការណែនាំ​របស់​រដ្ឋាភិបាលក​ណ្តា​ល​។ ទោះជា​យ៉ាងណា​ក៏ដោយ​កិត្យានុភាព​របស់​គណបក្ស​នឹង​មិន​ត្រូវ​បាន​ជំទាស់​ទេ​។​

​ព័ត៌មាន​លំអិត​អំពី​ផែនការ​កំណែទម្រង់​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​សម័យប្រជុំ​សភា​ខាងមុខនេះ​៕​

spot_img
×