អាមេរិកមិនចង់ចរចាជាមួយកូរ៉េខាងជើងទេ ប្រសិនបើនេះគឺជាវិធីកេងពេលវេលាបំណងបន្តការអភិវឌ្ឍន៍កម្មវិធីកាំជ្រួច និងនុយក្លេអ៊ែ -នេះជាកាលើកឡើងរបស់តំណាងបណ្តោះអាសន្នអាមេរិក ប្រចាំកូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃទី ២៨ កុម្ភៈ។
តំណាងបណ្តោះអាសន្នរបស់អាមេរិកម៉ាក
តាម Yonhap ថ្លែងទៅកាន់អ្នកសារព័ត៌មានម្សិលមិញនេះ តំណាងបណ្តោះអាសន្នអាមេរិក Marc Knapper ឲ្យដឹងថា កូរ៉េខាងជើងគប្បីបង្ហាញច្បាស់ពីសុឆន្ទៈក្នុងការចង់ចរចាដើម្បីធ្វើឲ្យដំណើរការលុបបំបាត់នុយក្លេអ៊ែមានការរីកចម្រើនទៅមុខ។
លោក Knapper និយាយថា ឱកាសនៅបើកចំហសម្រាប់កូរ៉េខាងជើង ប្រសិនបើកូរ៉េខាងជើងពិតជាបានត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ ដើម្បីធ្វើការចរចា រំសាយអាវុធនុយក្លេអ៊ែ។ ប៉ុន្តែអាមេរិក នឹងមិនទទួលយកការចរចាប្រសិនបើក្រុងព្យុងយ៉ាងគិតថា នេះជារបៀប “បន្លាយពេល” សម្រាប់ការអភិវឌ្ឍន៍បន្តកម្មវិធីអាវុធរបស់ខ្លួន។
ក្នុងសន្និសីទសារព័រមាននេះ ពេលត្រូវបានចោទសួរថា តើអាមេរិក និងកូរ៉េខាងត្បូងនៅបន្តការផ្អាកសមយុទ្ធរួមដែរឬទេ លោក Knapper និយាយថា វាពុំអាចកើតឡើងទេ។ ម្យ៉ាងទៀតការធ្វើសមយុទ្ធរួមនេះដើរតួនាទីសំខាន់សម្រាប់សម្ព័ន្ធអាមេរិក -កូរ៉េខាងត្បូង បង្កើនសមត្ថភាពប្រឈមមុខជាមួយគ្រោះគំរាមកំហែងមកពីខាងក្រៅតែប៉ុណ្ណោះ៕ សូយន