Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​រងរបួស​ធ្ងន់​បែក​ប្រអប់ជើង​ខាងឆ្វេង ខណៈ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត បណ្តាល​ឲ្យ​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​

​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ជ្រេ​ចុះៗ​ជ្រេ​ឡើង​បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត ខ្ទាតចូល​ក្រោម​រថយន្ត​រងរបួស​បែ​ក​ប្រអប់ជើង​ខាងឆ្វេង​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​រងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ​1GE 9408 ធ្វើដំណើរ​ពី​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន បើក​ជ្រេ​ចុះ​ជ្រេ​ឡើង​ក៏​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​បែន​ដឹក​ដី​ពាក់​ផ្លាកលេខ​ភ្នំពេញ​3B 8482 ធ្វើដំណើរ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​យុវជន​ខាងលើ បាន​ខ្ទាតចូល​ក្រោម​កង់​រថយន្ត RANGROVER ពាក់​ផ្លាកលេខ​ភ្នំពេញ 2AZ 3853 ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅខាងមុខ​ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ចូល​ក្រោម​កង់​រថយន្ត​ត្រូវបាន​រថយន្ត​កិន​បែក​ប្រអប់ជើង​ខាង​ឆ្វេ រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​តាម​រថ​យន្ត​សាមុយ ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ​។​
​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​សាឡាង សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ ចុះមក​វាស់វែង​និង​ជួយ​សម្រួល​ចរាចរណ៍​នៅ​កន្លែងកើតហេតុ ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍ បន្ទាប់ពី​ធ្វើការ​វាស់វែង​រួច​សមត្ថកិច្ច​បាន​យក​រថយន្ត​ទាំង​២​គ្រឿង រួម​នឹង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×