Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២០​លាន​រៀល ដល់​កម្លាំង​អាវុធហត្ថរាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិ​ការបង្ក្រាប​ក្រុមចោរ​ដែល​ចូល​ប្លន់​និង​ជម្រិត​មិនបាន​សម្រេច ក្នុង​បុរី​អង្គរ​ភ្នំពេញ​

​ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២០​លាន​រៀល ដល់​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិ​ការបង្ក្រាប​ក្រុមចោរ​ដែល​ចូល​ប្លន់​និង​ជម្រិត​មិនបាន​សម្រេច ក្នុង​បុរី​អង្គរ​ភ្នំពេញ​។​

​សម​បញ្ជាក់ថា​៖ ក្រុម​ចាប់ជំរិត​ចំនួន​៤​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាញ់​ស្លាប់ នៅក្បែរ​របងភូមិ​គ្រឹះ បន្ទាប់ពី រៀច​ចំ​គម្រោង ចាប់ជំរិត​ចាប់ជំរិត អតីត​ប្រធាន​សាខា​អគ្គីសនី ខេត្តកំពង់ចាម​ដល់​ក្នុងភូមិ​គ្រឹះ ហើយ បាន​បែកធ្លាយ ត្រូវ​កម្លាំង សមត្ថកិច្ច​ត្រៀមចាំ​កម្ទេច ។​

ហេតុការណ៍ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោ​ប្រមាណ​១១​ព្រឹក​ថ្ងៃទី ០១ ខែ មិនា ឆ្នាំ​២០២១ នៅ​ចំនុច វិឡា​លេខ ២០ ក្នុង បុរី​អង្គរ ភ្នំពេញ ក្នុងភូមិ បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

ជន​ជនល្មើស ដែល​ត្រូវ​សមត្ថកិច្ច បាញ់​ស្លាប់​នោះ ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ដែល​ក្នុងនោះ មាន​ម្នាក់ ដែល​គេ​ស្គាល់​ថា អតីត​អ្នកបើករថយន្ត ។​

​ចំណែក​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ឲ្យ​ដឹងថា ឈ្មោះ ម៉ៅ ហួរ អាយុ ៥៨​ឆ្នាំ ជា​អតីត​ប្រធាន​សាខា​អគ្គីសនី ខេត្តកំពង់ចាម ។​
តាម​ព័ត៌មាន​អោយដឹងថា ជនល្មើស ក្នុងនោះ មាន​ម្នាក់ ដែលជា​អតីត​អ្នកបើកបរ អោយ​មន្ត្រី​អគ្គិសនី​រូបនោះ បានរៀបចំ​គម្រោង​ចាប់ជំរិត ចំនួន ១​លាន​ដុល្លារ ពី​ជនរងគ្រោះ ។​នៅក្នុង​សកម្មភាព ជនសង្ស័យ ក៍បាន​ទៅទាក់ទង អ្នកបើករថយន្ត របស់​ជនរងគ្រោះ​ក្រោយ ហើយ​ក៏បាន​បែកធ្លាយ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ត្រៀមចាំ​អស់​រយះពេល ៤​ថ្ងៃ​មកហើយ ។ នៅពេល ដែល​ជនសង្ស័យ​ជិះ​រថយន្ត​មួយគ្រឿង ចូល​ទៅដល់​ចូលទៅ​ក្នុងផ្ទះ ចាក់សោ​ពី​ក្នុង ត្រូវបាន​កម្លាំង កងរាជអាវុធហត្ថ ដែល​ត្រៀមចាំ នៅ​ខាងលើ បាញ់ស្រោច បណ្តាលអោយ​ជនសង្ស័យ ៤​នាក់ ស្លាប់​នៅក្បែរ​របង​ដោយមាន ដោយ​ក្បែរ​ខ្លួន មាន​កាំភ្លើង អាការ មួយ​ដើម​និង​ខ្លី​២​ដើម​។

ជនសង្ស័យ ៤​នាក់​ត្រូវ​គ្រាប់កាំភ្លើង ជាច្រើន​គ្រាប់ និង​ទ្វារ ធ្លាយ​ទៅដោយ​គ្រាប់កាំភ្លើង ។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច ពុំទាន់​ផ្តល់ព័ត៌មាន​លំអិត​ណាមួយ​ជំវិញ ការបង្ក្រាប​ក្រុម​ចាប់ជំរិត​នេះឡើយ ៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×