Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​មេម៉ាយ​កូន​២ មាន​ទំនាក់ទំនង​ជាមួយ​បុរស​ដែល​មាន​ភរិយា​ជាង​៨០​នាក់ ហើយ​ថែមទាំង​ស្តីបន្ទោស​ដល់​ភរិយា​ទាំងនោះ​ទៀត​

​ថ្មីៗ​នេះ ស្ត្រី​មេម៉ាយ វ័យ​៤៣​ឆ្នាំ ឈ្មោះ Louise Van Der Velde បានប្រកា​សក្តែងៗ​នាំឲ្យ​មាន​ការស្លុត​អារម្មណ៍រប​ស់​ស្ត្រី​ជា​ភរិយា​មិន​តិច​នាក់​ទេ គ្រា​នាង​និយាយថា ៖ ខ្លួន​កំពុង​ប្រលែង​លេង​ក្នុងពេល​តែមួយ​ជាមួយនឹង​បុរស​ដែលជា​អ្នក​មាន ហើយ​ប្រាប់​ថា ភរិយា​ទាំងនោះ​ពុំគប្បី​ខ្មាសអៀន​ឡើយ ដោយសារ​តែ​រក្សា​ប្តី​ពុំ​បាន​នោះ​។​

​នាង​ថ្លែងថា “​មាន​ស្ត្រី​ជា​ភរិយា​ជាច្រើន​ដឹង​តែ​ពី​ស្តីបន្ទោស​ខ្លួនឯង គ្រា​ដែល​ប្តី​មាន​សហាយស្មន់​។ ពួកគេ​បាត់បង់​ចំណង់​ផ្លូវភេទ​ហើយ​បំភ្លេច​វា​ចោល​។ កិច្ច​ប្រែង​ទាំងអស់​របស់​ពួកគេ​ប្រមូលផ្តុំ​លើ​កូន និង​ការងារ​ផ្ទះ​។ ពួកគេ​ពុំ​ដែល​ចាប់អារម្មណ៍​ដល់​ជីវភាព​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ឡើយ​។ អាស្រ័យហេតុនេះ ពុំ​មាន​អ្វី​គួរ​ងឿងឆ្ងល់ ខណៈពេល​មាន​បុរស​ជា​ច្រើន​សម្រេចចិត្ត​ទៅរក “​របស់​” ចម្លែក​នោះ ពិត​ណាស់​បុរស​ជា​ស្វាមី​ទាំងនោះ​អាច​ធ្វើ​បែប​នេះ ហើយ​ខ្ញុំ​ក៏​ពុំ​ទម្លាក់កំហុស​ដល់​ភរិយា​ស្រស់​ស្អាត​ទាំងឡាយ​ប្រសិនបើ​គេ​ជ្រុលជ្រោះ​មាន​សហាយស្មន់​ដែរ -Louise សម្តែង​មតិ​គួរឲ្យ “​ខ្លាច​”​។​

​ស្ត្រី​មេម៉ាយ​កូន​២ កំពុង​ធ្វើឲ្យ​គ្រួសារ​មួយចំនួន​រង្គោះរង្គើរ​បន្ទាប់ពី​បាន​ទាក់ទង​បុរស​ជា​ង​៨០​នាក់ ដែល​មាន​ប្រពន្ធ​។ នាង​គឺជា​តារា​បង្ហាញ​ម៉ូត និង​ជា​អ្នកឯកទេស​ព្យាបាល​តណ្ហា​សាស្ត្រ មានកូន​២​នាក់ ហើយ​ចាប់ផ្តើម​មាន​ប្រុស​ស្នេហ៍​ថ្មី​នៅ​អំឡុង​ពេល​ចុង​ក្រោយ​ជាមួយ​ស្វាមី​ដែល​បាន​ស្លាប់​។ អ្នក​ទាំង​២ បាន​ព្រមព្រៀង​គ្នា​តាំងពី​ដំបូង​ថា ពួកគេ​រស់នៅ​តាម​បែប “​សេរីភាព​តណ្ហា​”​។ រហូតទល់​ពេល Stephen ដែល​បាន​ស្លាប់ នាង​ផុសគំនិត​ថា ដល់ពេល​ដែល​នាង​ត្រូវ​ឆ្លៀត​ប្រើប្រាស់​ពេលវេលា​ដែល​នៅសល់​សម្រាប់​រឿង​រួមមេត្រី​។​

Louise និង​អតីត​ស្វាមី​ដែល​បាន​ស្លាប់ Stephen

​តាំងពី​ពេលនោះ​មក​ស្ត្រី​មេម៉ាយ​រស់នៅ Yorkshire ភាគ​ខាងជើង ចាប់ផ្តើម​ស្វែងរក​ដៃគូ​តាមរយៈ​បណ្តាញ​សង្គម ហើយក៏​បាន​រួម “​មេត្រី​ភាព​” ជាមួយ​មនុស្ស​យ៉ាង​ច្រើន​។ ពិសេស​នៅក្នុង​ថ្ងៃ​បុណ្យ​ណូអែល សម្រាក​វិសមកាល ឬ Valentine ជា​ខណៈពេល​ដែល​ប្រុស​ស្នេហ៍​សម្រុក​មករក​ខ្លាំង​បំផុត​។​

​បច្ចុប្បន្ននេះ Louise កំពុង​រួមមេត្រី​ជាមួយ​បុរស​៣​នាក់ ដែល​មាន​ភរិយា​ក្នុង​ពេល​តែ​១​។ នាង​ក៏​អះអាងថា ពុំ​មាន​បំណង​រក​បន្ថែ​ម​មួយ​ទៀត​ទេ ហើយក៏​ពុំ​ចាប់អារម្មណ​ដល់​ជីវភាព​អាពាហ៍​ដែរ​។ ទោះបី​មនុស្ស​ជាច្រើន​ជេរ​ប្រទេស​ច​ថ្កោលទោស តែ Louise នៅ​ចាត់ទុកថា ខ្លួន​កំពុង “​ជួយ​ដល់​អ្នក​រាល់គ្នា​”​។​

​ទស្សនា សម្រស់​របស់​ស្ត្រី​មេម៉ាយ​កូន​២ ដែល​កំពុង​ធ្វើឲ្យ​គ្រួសារ​ជាច្រើន​រង្គោះរង្គើរ ។ លី​សា​

 

×