Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​ចូល​ម៉ាស្សា​ឲ្យ​ស្រួលខ្លួន ដឹងអី​ចេញមក​វិញ​ស្រាប់ តែ​បាត់​ម៉ូតូ នៅ​ខណ្ឌ​សែន​សុខ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ស្រឿងៗ​បានមក​ចូល​ម៉ាស្សា ដើម្បី​ឲ្យ​ស្រួលខ្លួន​បន្តិច ដឹងអី​ស្រាប់តែ​ម៉ាស្សា​រួច ចេញមក​វិញ​បាត់​ម៉ូតូ ស្លន់ស្លោ​រត់​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង​៣ និង​០០​នាទី​ទៀបភ្លឺ​ថ្ងៃ​អង្គា​រ៍​ទី​២ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ ហាណូយ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ មានឈ្មោះ សុធី ភេទ​ប្រុស​អាយុ​២៥ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ចំណែក​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ស្វាយរៀង 1-Q 8356 ។​

​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​បាន​ជួបជុំ​ហូប​អី​ជាមួយ​មិត្តភក្តិ​តិចតួច​រាង​ស្រវឹង​ស្រឿងៗ បែកគុំនិត​ចង់ទៅ​ម៉ាស្សា​ចេញ ដើម្បី​ឲ្យ​ស្រួលខ្លួន​ហើយក៏​បាន​ជិះ​ម៉ូតូ​ចូលទៅ​កន្លែង​ម៉ាស្សា​ឈ្មោះ​ហេង ហេង​១៦៨ រយៈពេល​មួយ​ម៉ោង រួច​ទុក​ម៉ូតូ​នៅក្រៅ​បន្ទប់ ខណៈពេល​ម៉ាស្សា​រួច​ចេញ​មកវិញ​ស្រាប់តែ​អត់​ឃើញ​ម៉ូតូ​ក៏​សួរ​ម្ចាស់​ហាង ខណៈពេល​ម្ចាស់​ហាង​សំរាក​លង់លក់​នៅ​ខាងក្នុង​បន្ទប់​ថា​អត់​បានឃើញ ហើយក៏​សុំ​ឲ្យ​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​ខាងលើ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ រួច​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​ងាយស្រួល​តាម​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​យកមក​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×