Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កូរ៉េ​ដឹកទំនិញ​បើក​លឿន ជ្រុល​ទៅបុក​រះ​ម៉ូតូ​២​គ្រឿង រួច​បន្ត​ទៅបុក​រថយន្ត​ដឹកទំនិញ​ធុន​ធំ កំពុង​ឆ្លងផ្លូវ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​កៀប​ជាប់​តៃកុង​រថយន្ត បង្ក​រងរបួស​ធ្ងន់​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​កូរ៉េ​ដឹកទំនិញ​ក្នុង​លឿន​លឿន​មិន​ប្រយ័ត្ន បាន​ជ្រុល​ទៅបុក​និង​ម៉ូតូ​២​គ្រឿង​រួច​បន្ត​ទៅបុក​រថយន្ត​ធុន​ធំ​មួយគ្រឿង​ទៀត កំពុង​ឆ្លងផ្លូវ​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើ​ទាំងស្រុង​។ សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក​ថ្ងៃ​អង្គារ​ទី​២ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៧ ក្នុង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ពណ៌​ខៀវ​ពាក់​ផ្លាកលេខ ភ្នំពេញ​3-A5698 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​៣​នាក់​ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ​បម្រុង​និង​បត់​ឆ្លងផ្លូវ ស្រាប់​តែមាន​រថយន្ត​ម៉ាក​កូរ៉េ​ដឹកទំនិញ​មួយគ្រឿង​ទៀត​ក្បាល​ពណ៌​ប្រផេះ​ពាក់​ផ្លាកលេខ​ភ្នំពេញ​3-D3144 បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​៣​នាក់​ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ដូចគ្នា ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បាន​ជ្រុល​ចង្កូត​ទៅបុក​រះ​ម៉ូតូ​២​គ្រឿង រង​ការខូចខាត​រួច​ទៅ​បន្ត​ទៅបុក​រថយន្ត​ធុន​ធំ​ដែល​កំពុង​ឆ្លងផ្លូវ​មួយគ្រឿង​ទៀត ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង និង​កៀប​តៃកុង​រថយន្ត​ជាប់​តែ​សំណាងល្អ​បាន​ប្រជាពលរដ្ឋ​ជួយ​គាស់​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ​ចុះមក​ដល់​រួច​ក៏បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×