Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) មានការ​ថយចុះ​១.១៦០​រៀល​វិញ​

ភ្នំពេញ ៖ ត្រឹម​ពេល​ផ្សារ​បិទ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ថ្លៃ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) បាន​ថយចុះ​ចំនួន​១.១៦០​រៀល​ក្នុង​មួយ​ហ៊ុន មក​ត្រឹម​១២.៧៨០​រៀល​។​

​រួម​ជាមួយគ្នានេះដែរ ភាគហ៊ុន​បី​ទៀត​គឺ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ សីហនុ (PAS) និង​ធនាគារ​អេស៊ីលីដា (ABC) បាន​ធ្លាក់ចុះ​៨០​រៀល ១០០​រៀល និង​២០​រៀល មក​ត្រឹម​៦.០០០​រៀល ១៣.១០០​រៀល និង​១៦.៨២០​រៀល រៀង​គ្នា​។​
​ផ្ទុយ​មកវិញ ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង​ផេស​ថិ​ក (PEPC) មាន​កំណើន​១០​រៀល ដូចគ្នា ដោយ​ឡើងដល់​១.៦០០​រៀល និង​២.៩១០​រៀល​។​

​ការថយចុះ​ថ្លៃ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) បាន​បណ្តាលឱ្យ​ស​ន្ទ​ស្ស​ន៏​ផ្សារ មូល ប​ត្រ​កម្ពុជា​មានការ​ធ្លាក់ចុះ​មកវិញ ០,៤៨​រៀល មក​ត្រឹម ៦៣៦,៩១​ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​បាន​ឡើងដល់ ២៩៩,៣៨ លាន​រៀល​៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×