Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​មានតម្លៃ ៣.៨៦៣ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២០

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​មានតម្លៃ ៣.៨៦៣ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដែលមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង បើ​ប្រៀបធៀប​ទៅនឹង​តួលេខ​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ ២០១៩ ដោយសារ​ការរីក​រាល​ដាល​នៃ​វីរុស​កូ​វីដ​-១៩ និង Brexit​។​

​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា​នៅ​ឆ្នាំ ២០២០ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​ចំនួន ៣,២០៣ ពាន់​លាន​ដុល្លារ​និង​នាំចូល ៦៥៩ លាន​ដុល្លារ​ពី​ប្លុក​ពាណិជ្ជកម្ម​ធំ​មួយ​នេះ​។

​ទិន្នន័យ​របស់​ក្រសួង​មិនបាន​បញ្ជាក់​ពី​តួលេខ​សម្រាប់​ការនាំចេញ​និង​ការ​នាំចូល​សម្រាប់​ការប្រៀបធៀប​ជាមួយ​ឆ្នាំមុន​នោះទេ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៩ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​បណ្តា​ប្រទេស ២៨ នៅ​សហភាព​អ៊ឺរ៉ុប​មានតម្លៃ​ប្រមាណ ៦.៧ ពាន់​លាន​ដុល្លារ​។​

​នៅ​ខែកុម្ភៈ​ឆ្នាំ ២០២០ គណៈកម្មការ​អឺរ៉ុប​បានផ្តល់​អនុសាសន៍​ថា សហភាព​អឺរ៉ុប​ដក​កិច្ចព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA) ២០ ភាគរយ ពី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អះអាងថា​កម្ពុជា​បាន​រំលោភ​សិទ្ធិមនុស្ស​និង​សិទ្ធិ​ការងារ ហើយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​។ ការដក​នេះ​ត្រូវ​បានផ្តល់​សច្ចាប័ន​កាល​ពីថ្ងៃ​ទី ១២ ខែសីហា​ឆ្នាំមុន​។ យោងតាម​ទិន្នន័យ​របស់​ក្រសួង​ឥឡូវនេះ ចក្រភព​អង់គ្លេស​មិនត្រូវ​បាន​គេ​រាប់បញ្ចូល​ក្នុង​បញ្ជីពាណិជ្ជកម្ម​របស់​ស​ហ​ភាព​អឺរ៉ុប​ជាមួយ​ប្រទេស​កម្ពុជា​។​
​ចក្រភព​អង់គ្លេស​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ធំ​បំផុត​របស់​សហភាព​អ៊ឺរ៉ុប​ដែលមាន​ពាណិជ្ជកម្ម​យ៉ាង​ធំ​ជាមួយ​កម្ពុជា មុន​ពេលដែល​ខ្លួន​ចាក​ចេញពី​ប្លុក​នេះ​នៅ​ដើមឆ្នាំ​នេះ​។ ការដក ២០ ភាគរយ​នៃ​គម្រោង EBA ពី​កម្ពុជា​កាលពី​ឆ្នាំមុន​ក៏បាន​ជះឥទ្ធិពល​ដល់​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​ដែរ ប៉ុន្តែ​កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (​ប្រព័ន្ធ​ពាណិជ្ជកម្ម​ទូទៅ​) ពី​ចក្រភព​អង់គ្លេស​ដែល អាច​នាំចេញ ២០ ភាគរយ​ដែល​យើង បាត់​ពី​សហភាព​អឺរ៉ុប​ទៅ​ចក្រភព​អង់គ្លេស​ជំនួស​វិញ​” ។​

​សហភាព​អឺរ៉ុប​ជាប់​ចំណាត់ថ្នាក់​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ២ របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ ដែល​ស្មើនឹង ១១,៩ ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​។ ។ ប្រទេស​កម្ពុជា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ៥៤ របស់​សហភាព​អឺរ៉ុប​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×