Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកចាញ់​ចូល​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ចំណែក​អ្នកឈ្នះ ត្រូវបាន​កម្លាំង​អាវុធហត្ថ បញ្ជូន​ទៅកាន់​តុលាការ​

spot_img

​កំពង់ឆ្នាំង​៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២១ បន្ទាប់ពី​ប្រើ​អំពើហិង្សា​ទាញ​ដាវ​និង​កាំបិត កាប់​ចាក់ទៅលើ​ជនរងគ្រោះ​រួម​និង​ម៉ូតូ បណ្ដាលឱ្យ​រង​ការខូចខាត​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ចំណុច​មុខ​ក្លោងទ្វារ​(​វត្ត​លាជ​) ស្ថិតក្នុង​ភូមិ​លាជ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​១២​យប់​ក្នុង​ថ្ងៃទី​២៨​កុម្ភៈ​ឆ្នាំ​២០២១​។​

​ជនសង្ស័យ​មាន​គ្នា​២​នាក់​ទី​១៖​ឈ្មោះ សាំង វាសនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​
២៖​ឈ្មោះ ផាន់ រិទ្ធី ហៅ​(​ឃ្លោក​)​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឧកញ៉ា​ប៉ាង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​រីឯ​ជនរងគ្រោះ​ឈ្មោះ ង៉ែត ចិ​ត្រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​លាជ ឃុំ​សេដ្ឋី ស្រុក​កំពង់ត្រឡាច​។​

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​ជនសង្ស័យ​បាន​ឈ្លោះប្រកែក​គ្នា ភ្លាមនោះ​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ។​
​ម្នាក់​កាន់​ដាវ ម្នាក់​កាន់​កាំបិត ស្ទុះ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ង៉ែត ចិ​ត្រា ត្រូវចំ​ខ្នង​ផ្នែក​ខាងក្រោយ​ចំនួន​៣​ដាវ បណ្ដាល​ឲ្យ​រងរបួស​ជា​ទម្ងន់​
​និង​បន្ត​កាប់​ម៉ូតូ​ជនរងគ្រោះ​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្ដឹង ទើប​កម្លាំង​អាវុធហត្ថ​ស្រុក​កំពង់ត្រឡាច​ចំនួន​០៥​នាក់
​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី រស់ វុ​ទ្ធា មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កំពង់ត្រឡាច ដោយ​យោងតាម​បទល្មើស​ជាក់ស្ដែង និង​ពាក្យបណ្ដឹង​របស់​កម្លាំង​អាវុធហត្ថ​ស្រុក​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ខាងលើ​មក​ធ្វើការ​សាកសួរ​បន្ត​
​តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ពួកគេ​ពិតជា​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​
​ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

spot_img
×