Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! ពេល​ដឹង​រឿង​ការពិត​ខ្លះៗ ពី​កំពូល​មេចោរ​វ័យក្មេង​នេះ និង​មុន​គ្រោង​ប្លន់ រូបគេ​បាន​បង្ហោះ​សារ​បែបនេះ​ថា​…

spot_img

​ភ្នំពេញ ៖ ជុំវិញ​ករណី​ដ៏​រន្ធត់ នោះ​ប្រិយមិត្ត​បាន​ជ្រាប​ហើយ ដោយ​កាលពី​វេលា​ម៉ោង​ប្រមាណ ១១ ព្រឹក ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ក្នុងករណី​ប្លន់​ជំរិត​ទារប្រាក់​១​លាន​ដុល្លារ ពី​ម្ចាស់ផ្ទះ​រងគ្រោះ នៅក្នុង​បុរី​អង្គរ​ភ្នំពេញ ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជាការ​ពិតណាស់ ដោយសារតែ​ក្រុម​ឧក្រិដ្ឋជន​នោះ បាន​បាញ់ស្រោច​មកលើ​កងកម្លាំង ជាហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​សម្រេច​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ដោយ​បាញ់​តបត​រហូត​បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ដែលមាន​គ្នា​៤​នាក់ ស្លាប់​ជា​បន្តបន្ទាប់​នៅក្នុង​ភូមិគ្រឹះ​នោះ​។​

​ក្នុងនោះ ឧក្រិដ្ឋជន​ម្នាក់​ត្រូវបាន​រកឃើញថា មាន​កាត​សម្គាល់​ជា​មន្ត្រី​នៅក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស ប៉ុន្តែ ក្រោយមក ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ បញ្ជាការដ្ឋាន​បញ្ជាការ​ដ្ឋា​ន​អង្គរក្ស បាន​បដិសេធ និង​ច្រានចោល​ចំពោះ ព័ត៌មាន​នេះ​ថា ឧក្រិដ្ឋ​ជននេះ គឺ​មិនមែន​នៅ បញ្ជាការដ្ឋាន​អង្គរក្ស​ទេ ហើយក៏​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​អង្គរក្ស​ដែរ​។​

​ជាមួយគ្នានេះ​ផងដែរ ដើម្បី​ឲ្យ​ដឹង​បន្ថែម​ពី​បុគ្គល​រូបនេះ ក្នុង​នោះគេ​ក៏បាន​ឃើញ​ផេ​ក Pro Troll បានធ្វើការ​លើកឡើងថា​៖ «​តោះ​មក​ដឹង​រឿង​ខ្លះ​ពី​កំពូល​ចោរ​សាហាវ​វ័យក្មេង​នេះ​!

​អ្នក​ទាំងអស់គ្នា​ប្រាកដជា​ឆ្ងល់​ថា ចុ​ម​អាយុ 21​សោះ​ស័​ក្ដ​4 ? ចុ​ម​ជិះ​សុទ្ធតែ​ឡាន​ទំនើប​មិច​បានធ្វើ​ចឹ​ង ប្រហែល​វា​កូនអ្នកមាន​ហើយ ចុះបើ​កូនអ្នកមាន​មិច​បាន​វា​ធ្វើ​ចឹ​ង​? ចុះ​នៅ​វីឡា លុយ​ក្នុង​កុង​រាប់ម៉ឺន​ដុល្លា​? មិច​បានមក​ប្លន់​?

​តាមពិតទៅ​អា​ក្មេង​នេះ វា​គ្រាន់តែ​ជា​អតីត​អ្នកបើក​ឡាន​ឲ្យ​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ (​មិនដឹងថា​វា​ជាប់​សាច់ឈាម ឬ​ម៉ែឪ​វា​យកទៅ​ផ្ញើរ​ម្ចាស់ផ្ទះ​ឬ​យ៉ាងណាទេ​) តាម​ប្រភព​ប្រាប់ Admin ថា​វា​ត្រូវបាន​ម្ចាស់ផ្ទះ​ដេញចេញ​(​សោយ​រឿង​មុន​ទុកចិត្ត​) ហើយ​ថ្មីៗ​នេះ​ក៏​សុំចូល​ធ្វើការ​វិញ​តែ​ម្ចាស់ផ្ទះ​មិន​អនុញ្ញាត​ក៏​រៀប​គំរោង​ប្លន់ ។​

​ឃើញ Show off គ្រប់យ៉ាង លុយ​ក្នុង​កុង​រាប់ម៉ឺន​(Edit) ជិះឡាន​ទំនើប នៅ​វីឡា​នោះ (​សុទ្ធតែជា​របស់​ម្ចាស់ផ្ទះ​ទាំងអស់​ឬ​យ៉ាងណា​? ពិចារណា​ខ្លួនឯង​) ដែល​រាល់ពេល​ជូន​គេ​ទៅ​ប្រជុំ​ឬ​ទៅណា​មក​ណា រួច​សល់​ពេលដែល​ចាំ​ចៅហ្វាយ វា​តែងតែ​ជិះ ថត​ផុស​ដើម្បី​អួត​ស្រី​ស្នេហ៍​ប៉ុណ្ណោះ (​ក្រ​ចង់​ធ្វើ​មាន​)

​ឆ្ងល់​ថា​ក្មេង​ទេ​ហេតុ​អី​មាន​ស័​ក្ដ​ធំ​ម៉េ​ស​? តាមពិតទៅ​ស័​ក្ដ​នេះ មិនមែនជា​ទាហាន​ក្រម​ខ័​ណ្ឌ​អី​នោះទេ វា​គ្រាន់តែ​ជា​ទាហាន​អួត​ស្រី​ប៉ុណ្ណោះ គ្មាន​អង្គភាព​ច្បាស់លាស់​ឡើយ​។ (​នេះ​បើ​យោងតាម​ការច្រានចោល​ព​ត៌មាន​របស់​ផេ​ក អគ្គបញ្ជាការដ្ឋាន​កង​អង្គរក្ស​ផុស​)

​ឆ្ងល់​ទៀតហើយ មិច​បាន​វា​រៀបចំខ្លួន​ចូល​ប្លន់​មើលទៅ​ទំនងជា​ចោរ​ជំនាញ​ម្ល៉េះ ? ចម្លើយ​គឺ​វា​លេង PUBG ច្រើនពេក ទុកចិត្ត​ដៃគូរ​ពេក​ចុងក្រោយ PM Chicken Dinner

​កុំ​ចាយ​ហួសមាឌ កុំ​អួត​ហួស​សម្ថ​ភាព កុំ​លោភលន់ ចុងបញ្ចប់​នៃ​ជីវិត​គឺ​សូន្យ​ដូច​ខ្មោច​ឆ្កែ​។​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×