Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦០​ថ្ងៃ : មនុស្ស ២៨៩​នាក់​ស្លាប់ និង​របួស ៨០១​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍

spot_img

​ភ្នំពេញៈ មនុស្ស​ចំនួន ២៨៣​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ៧៧៧​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៤៦៧​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ៦០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារព័ត៌មាន CEN ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១​។

​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ បាន​កើតឡើង​ចំនួន ៨​លើក ស្លាប់ ៣​នាក់ និង​របួស ១១​នាក់ ក្នុងនោះ​របួសធ្ងន់ ៨​នាក់ និង​ស្រាល ៣​នាក់​។
​របាយការណ៍​បាន​បន្តទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ៦០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៥២៩៩៤​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៣៩០៤៧​គ្រឿង និង​រថយន្ត​ចំនួន ១៣៩៤៧​គ្រឿង (​រថយន្ត​តូច ១១៣៥១​គ្រឿង និង​ធំ ២៥៩៦​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

spot_img
×