Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ម្លឹ​ង​ផង ! រូបភាព​១​សន្លឹក​របស់​វរសេនីយ៍​ឯក សៀ ទីន ធ្វើ​ឲ្យ​នារីៗ​លួច crush មិន​ស្ទើរ ដោយ​ម្នាក់ៗ​សុទ្ធតែ​ពោល​ពាក្យ​បែបនេះ​ថា​…

spot_img

​ភ្នំពេញ ៖ ដូចដែល​ប្រិយមិត្ត​បានដឹង​ហើយ ពី​ករណី​គ្រោងការ​ជម្រិត និង​ប្លន់​ដ៏​រន្ធត់ ប៉ុន្តែ មិនបាន​សម្រេច ដោយសារ​ក្រុម​ឧក្រិដ្ឋជន​ជា​ចោរប្លន់​នោះ បាន​ផ្លោះ​របង​ចូលក្នុង​ភូមិគ្រឹះ​ជនរងគ្រោះ ហើយ​បាន​បាញ់ស្រោច​មកលើ​សមត្ថកិច្ច ដែល​កំពុងស្ថិត​នៅក្នុង​ផ្ទះ​ត្រៀម​រួចជាស្រេច ជាហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​តប​ទៅវិញ បណ្តាល​ឲ្យ​ក្រុមចោរ​ទាំង​៤​នាក់ ស្លាប់​នៅក្នុង​ភូមិគ្រឹះ​តែម្តង​។​

​ក្នុង​ប្រតិការ​ជួយសង្គ្រោះ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ និង​ក៏​ដូច​បង្ក្រាប​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​ទាំង​៤​នាក់ ឲ្យ​ដេក​ស្តូកស្តឹង​ដ៏​ជោគជ័យ​នេះ​ផងដែរ នោះ​រូបភាព​១​សន្លឹក​របស់លោក​វរសេនីយ៍ឯក សៀ ទីន ដែលជា​កូនប្រុស​បង្កើត​របស់លោក រ័ត្ន ស្រ៊ាង ឃើញថា ឃើញថា​បានទទួល​ការចាប់អារម្មណ៍​ខ្លាំង ព្រោះថា​ពុំ​ត្រឹម​ជា​កង​រាជ​អាវុធ​ដ៏​មាន​ភាព​អង់អាច​ក្លាហាន​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏មាន​រូបរាង​ដ៏​ស្រស់​សង្ហា​ថែម​ទៀតផង​។​

​យ៉ាងណាមិញ តាមរយៈ​រូបភាព​មួយ​សន្លឹក​នេះ​ផងដែរ គេ​សង្កេតឃើញ​មាន​ថា​ជាពិសេស​នារីៗ​ជាច្រើន បាននាំគ្នា​លួច Crush ឡើង​ផ្អើល​ហ្វេ​ស​ប៊ុ​ក​តែម្តង ដល់​ថ្នាក់​ពោល​ពាក្យ​បែបៗ​នេះ​ថា​៖ «​សង្ហា​រណាស់​, លង់​ស្នេហ៍ អ​.​ហ ហើយ បាញ់​បេះដូង​អូន​ខ្ទេច​, អស្ចារ្យ​ខ្លាំងណាស់ share អោយ​ពិភពលោក​ឃើញ​ផង​, ហូប​អី​នុង អី​ក៏​សង្ហា​ហ្វេ​សបង​, ប៉ូលីស​សង្ហា ហើយ​ក្លាហាន​ទៀត​, កម្រ​សរសើរ​គេ​ណាស់ តែ​លើក​នេះ​សូម​សរសើរ​បងអ​.​ហ មួយ​ចុះ ចង់​ប្រាប់ថា ឈុត​នេះ​សង្ហា​មែន​បង​, បង​ប៉ូលីស​សុំ​ថើប​មួយ​» និង​នៅមាន​ពាកយ​សរសើរ​យ៉ាងច្រើន​ទៀង​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×