Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ធម្មជាតិ​រន្ទះបាញ់ បាញ់​ស្លាប់​មនុស្ស​ម្នាក់ និង​ងាប់​សត្វ​គោ ៦​ក្បាល នៅ​ស្រុក​រតនមណ្ឌល​

spot_img

​ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ពី​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា​ឆ្នាំ​២០២១​ឲ្យ​ដឹង ថា​គ្រោះធម្មជាតិ​បង្កឡើង​ពេល​អាកាសធាតុ​អាប់អួ បណ្តាល​ឲ្យ​ផ្ទៃមេឃ​មាន​ភ្លៀង​លាយ​លំនឹង​ផ្គរ​រន្ទះបាញ់ បាញ់​ត្រូវ​ស្ត្រី​ម្នាក់​ស្លាប់ និង​ងាប់​គោ ៦​ក្បាល​។

​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់ថា គ្រោះធម្មជាតិ​រន្ទះបាញ់​សម្លាប់​មនុស្ស និង​សត្វពាហនៈ​នេះ​បាន​កើតឡើង​ចំនួន ២​លើក​នៅ​រសៀល​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុច​ភូមិ​ពេជ្រ​សង្វា ឃុំ​ស្តៅ ស្រុក​រតន​:​មណ្ឌល ខេត្ត បាត់ដំបង​។​

​អាជ្ញាធរ​លើកឡើង​ទៀតថា ករណី​ទី ១ បណ្តាល ឲ្យ​ស្លាប់​ស្ត្រី​រងគ្រោះ​ម្នាក់​ឈ្មោះ​ឃុន សុខុម អាយុ ៦៩ ឆ្នាំ រស់ នៅ​ភូមិ ឃុំ​កន្លែងកើតហេតុ​ខាងលើ​។ ហើយ​ករណី​ទី​២ បានកើត ឡើង​នៅត្រង់ ចំណុច ភូមិ​អ​ណើ្ត​ក ដប់​មួយ ឃុំ​ស្តៅ ស្រុក​រតន​:​មណ្ឌល បណ្តាល​ឲ្យ​ងាប់​សត្វ​គោ​ចំនួន ៦​ក្បាល​នៅ​ទីវាល​ចម្ការ​។​

​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ស្រុក​រតនមណ្ឌល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មាន ការប្រុងប្រយ័ត្ន នៅពេល​ផ្ទៃមេឃ​មាន​សភាព​អាប់អួរ​ឬ​កល់​រក​ភ្លៀង សូមកុំ​ចេញទៅ​ក្រៅ​ផ្ទះ​ឬ​ទីវាល​ព្រោះ​ការ​ប្រែ ប្រួល អាការ ធាតុ​បណ្តាល​ឲ្យ​កើតមាន​បាតុភូត​រន្ទះ​និង​ខ្យល់​កន្ត្រាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទាំង​មនុស្ស​និង​សត្វ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×